ប្រទេសហុងគ្រី មានប្រធានាធិបតីស្រ្តីដំបូង
អត្ថបទដោយ៖
លន់ សារ៉ាត
ហុងគ្រី៖ប្រទេសហុងគ្រីមានប្រធានាធិបតីជាស្ត្រីលើកដំបូង ជា ប្រវត្ថិសាស្ត្រ។ លោកស្រី Katalin Novak ត្រូវបានរដ្ឋសភា ហុងគ្រីបោះឆ្នោតជ្រើសតាំង ជាជាប្រធានាធិបតីនៃប្រទេសហុងគ្រី កាលពីថ្ងៃទី១០ ខែមីនា ២០២២។
លោកស្រី Novak ក្លាយជាប្រធានាធិបតីស្ត្រីដំបូងបង្អស់របស់ ប្រទេសហុងគ្រី ដោយលោកស្រី ទទួលបានសំឡេងគាំទ្រចំនួន ១៣៧ សំឡេងដែលច្រើនជាងសំឡេងឆ្នោត២ភាគ៣ បានជាប់ ឆ្នោត ជាប្រធានាធិបតី។
មុនពេលជាប់ឆ្នោត លោកស្រីបានបំពេញតួនាទី ភាគច្រើន ដូចជា រដ្ឋមន្ត្រី ទទួលបន្ទុកលើគោលនយបាយគ្រួសារ។ ស្ត្រី វ័យ៤៤ឆ្នាំរូបនេះ គ្រោងនឹងចូលកាន់តំណែង ជាប្រធានាធិបតី នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២៕ ដោយ៖សារ៉ាត





លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ