បុរសម្នាក់តខ្សែភ្លើងទៅឆក់ត្រីក្បែរផ្ទះ ភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់

ភ្នំពេញ ៖បុរសម្នាក់បានតខ្សែភ្លើងពីក្នុងបន្ទប់ជួល ទៅឆក់ត្រី ដើម្បី យក មកធ្វើម្ហូប តែភ្លាត់ស្នៀតបណ្តាល ឱ្យឆក់ខ្លួនឯង ស្លាប់កាលពី ម៉ោង៩ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចស្រះទឹកមួយ កន្លែង ក្បែរបន្ទប់ជួល ក្នុងភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនឈ្មោះ វណ្ណា ធី អាយុ៣២ឆ្នាំ មាន មុខរបរ កម្មករ សំណង់ផ្នែកបុកគ្រឹះ ស្នាក់នៅបន្ទប់ជួល ក្បែរកន្លែង កើតហេតុ និងមានស្រុកកំណើតនៅភូមិព្រៃស្តៅ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសពបានឱ្យដឹងថា មុនពេលកើត ហេតុជនរងគ្រោះបានទៅកន្លែងការដ្ឋានសំណង់ដែលគាត់ធ្វើការដើម្បីសុំបើកលុយពីមេការយកមកទិញម្ហូបតែមេការប្រាប់ថាអត់ទាន់មានលុយបើក។ ជនរងគ្រោះត្រឡប់មកបន្ទប់ជួលវិញ ហើយក៏បាន តខ្សែភ្លើងចេញពីបន្ទប់ជួលរាយចុះទៅក្នុងស្រះដើម្បីឆក់ត្រី។ ពេលឆក់ត្រីបានប្រហែលជាងមួយគីឡូក្រាមហើយរជនរងគ្រោះពុំព្រមឈប់ទេគឺនៅតែបន្តចុះទៅឆក់ត្រីបន្ថែមទៀត តែជាអកុសល ជនរងគ្រោះ បានយកដៃរបស់គាត់ប៉ះចំដែកដងឆក់ បណ្តាលឲ្យឆ្លង ចរន្ត ភ្លើងឆក់ស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញនៃ អធិការដ្ឋាន នគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរ បាលការិយាល័យកោសល្យវិច័យ និងបច្ចេកទេស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសព និងសម្ភារសម្រាប់ ឆក់ត្រី។
ក្រោយពេលសមត្ថកិច្ចជំនាញពិនិត្យរួចបានបញ្ជាក់ថា បុរសរូបនេះ ពិតជាត្រូវបានខ្សែភ្លើងឆក់ស្លាប់ប្រាកដមែន៕
ដោយ ៖ ជីម ភារ៉

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner