មន្ត្រីសាធារណៈពីគណបក្សប្រជាជនកម្ពុជា លះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានដើម្បីប្រជាពលរដ្ឋ
ខេត្តព្រះសីហនុ៖ បេក្ខភាពក្រុមប្រឹក្សាឃុំទឹកល្អក់ ស្រុកព្រៃនប់ ទាំង ៥រូបនៃគណបក្សប្រជាជនកម្ពុជា បន្តចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ឡើយ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃកម្រឹតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នងឃុំ។ សកម្មភាពនេះបង្ហាញឱ្យឃើញពីចារិកដើមរបស់មន្ត្រីដែលត្រូវបានជ្រើសរើសឱ្យមកបម្រើប្រជាពលរដ្ឋកម្ពុជា ពីគណបក្សប្រជាជនកម្ពុជា។
ក្នុងពេលជួបសំណេះសំណាលគ្នានេះ គណបក្សមូលដ្ឋានឃុំទឹកល្អក់ក៏បានបង្ហាញបេក្ខភាពក្រុមប្រឹក្សាឃុំ អាណត្តិទី ៥ ឱ្យប្រជាពលរដ្ឋស្គាល់ និងបោះឆ្នោតគាំទ្រ ហើយក៏បានជម្រាបជូនពីគោលនយោបាយរបស់គណបក្សប្រជាជន និងការងារជាអាទិភាព រួមទាំងសេវាកម្មសាធារណៈ ដែលបេក្ខភាពទាំង ៥នាក់ ត្រូវបន្តផ្តល់ជូនប្រជាពលរដ្ឋនៅពេលដែលក្រុមគាត់ត្រូវបានទទួលសន្លឹកឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្ត នៅថ្ងៃទី៥ ខែមីថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ទន្ទឹមនេះដែរ បេក្ខភាពទាំង ៥រូប ក៏ជំរុញឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងបន្តអនុវត្តវិធានសុខាភិបាល ៣កុំ និង៣ការពារ។ មកត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បេក្ខភាពទាំង ៥រូប បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៩៤៤ នាក់ ក្នុងនោះមានស្រី៦២០ នាក់ មកពីគ្រួសារចំនួន ៧៤៥៕ ដោយ : ង៉ាន់ ទិត្យ








