មេដឹកនាំរុស្ស៊ី បារាំង និងអាល្លឺម៉ង់ពិភាក្សាគ្នាតាមទូរស័ព្ទ ស្តីពីវិបត្តិអ៊ុយក្រែន
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនា តាមទូរស័ព្ទជាមួយសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ នៅ ថ្ងៃសៅរ៍សប្តាហ៍មុននេះដោយពួកគេបានជំរុញអាជ្ញាធរទីក្រុងកៀវបញ្ឈប់អំពើឧក្រិដ្ឋកម្មនៃកងវរសេនាតូចជាតិនិយមអ៊ុយក្រែន។ នេះបើតាមវិមានក្រឹមឡាំង។
រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ម៉ាក្រុង និងលោក សូលស៍ បានជំរុញឱ្យមានបទ ឈប់បាញ់ជាបន្ទាន់ ក៏ដូចជាដំណោះស្រាយការទូតចំពោះ ជម្លោះនៅអ៊ុយក្រែន ខណៈការសន្ទនាគ្នារយៈពេល ៧៥នាទី នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដែលកំពុង បន្តដើម្បីបញ្ចប់ជម្លោះ។ បើតាមវិមានក្រឹមឡាំង លោក ពូទីន បានផ្តល់គណនីលម្អិតនៃកិច្ចចរចាជាបន្តបន្ទាប់ដែលធ្វើឡើងតាមរយៈវីដេអូអនឡាញដោយតំណាងរុស្ស៊ីនិងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះហើយមេដឹកនាំទាំងបីបានពិនិត្យឡើងវិញនូវបញ្ហាទាក់ទងនឹងកិច្ចព្រមព្រៀងដែលកំពុងដំណើរការជុំវិញការអនុវត្តការទាមទារពីមុនរបស់រុស្ស៊ី។
វិមានក្រឹមឡាំងបន្ថែមថា កងវរសេនាតូចជាតិនិយម អ៊ុយក្រែន តែងតែបំផ្លិចបំផ្លាញប្រតិបត្តិការជួយសង្គ្រោះ និងគំរាមកំហែងជនស៊ីវិល នៅពេលដែលពួកគេព្យាយាម ជម្លៀស ដោយបន្ថែមថា លោក ពូទីន បានជំរុញឱ្យលោក ម៉ាក្រុង និងលោក សូលស៍ ប្រើឥទ្ធិពលទៅលើអាជ្ញាធរ ទីក្រុងកៀវ ឱ្យបញ្ឈប់អំពើឧក្រិដ្ឋកម្មបែបនេះ។
បើតាមវិមានក្រឹមឡាំង មេដឹកនាំទាំងបីបានយល់ព្រមបន្ត ទំនាក់ទំនងលើបញ្ហាអ៊ុយក្រែន។ ទន្ទឹមគ្នា លោក សូលស៍ ក៏បានពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅព្រឹកថ្ងៃសៅរ៍ ហើយបានដឹងពីការវាយតម្លៃរ បស់លោក ហ្សេលេនស្គី អំពីស្ថានភាពបច្ចុប្បន្ន ដោយ មេដឹកនាំទាំងពីរបានយល់ព្រមរក្សាទំនាក់ទំនង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអាល្លឺម៉ង់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា




