វៀតណាមឆ្លងកូវីដ ជាង១៦ម៉ឺននាក់ទៀត
វៀតណាម៖ក្រសួងសុខាភិបាលវៀតណាមបានប្រកាស ពីការរក ឃើញ ករណី ជំងឺកូវីដ១៩ ចំនួន១៦១ ២៦២ករណីបន្ថែមទៀត កាលពីថ្ងៃទី១៤ ខែមីនា ម្សិលមិញ។
ក្រុងហាណូយមានឆ្លងច្រើនជាងគេ គឺជិតបីម៉ឺននាក់ ខណៈ ខេត្ត Nghệ An មានចំនួន១០,៣៨៩ករណី។ វៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារ ជំងឺ កូវីដ១៩ ចំនួន៩២នាក់បន្ថែមទៀតដែរ កាលីម្សិលមិញ ថ្ងៃទី ១៤ ខែមីនា។
វៀតណាមមានករណីកូវីដ-១៩ សរុបនៅទូទាំងប្រទេស ចំនួន៦,៣៧៧,៤៣៨នាក់ហើយ ស្លាប់ ៤១៤៧៧នាក់ គិតត្រឹមយប់ថ្ងៃទី១៤ មីនា។ ក៏ប៉ុន្តែ អ្នកជំងឺជាសះស្បើយវិញ មានចំនួន ៣,២៧១,៩៧៨នាក់ហើយដែរ៕ ប្រែសម្រល៖សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ