ព្រឹកនេះ! ថៃប្រកាសថាឆ្លងជិតពីរម៉ឺននាក់ ស្លាប់៧០នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
ថៃ៖ប្រទេសថៃមានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន៧០នាក់ និងវិជ្ជមានថ្មីៗ ចំនួនជិតពីរម៉ឺននាក់ទៀត ក្នុងពេល២៤ម៉ោង។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៥ ខែមីនាឆ្នាំ ២០២២។
ប្រភពដដែលបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង ១៩ ៧៤២ នាក់ ឆ្លងក្នុងសហគមន៍សឹងតែទាំងអស់ លើកលែងតែ ៥២ករណីគឺ ជាការនាំចូលពីក្រៅប្រទេស។
ចាប់តាំងពីកើតមានកូវីដ១៩ លើកដំបូង កាលពីដើមឆ្នាំ២០២០មក ថៃមានមនុស្សឆ្លងកូវីដ ចំនួនជាង៣,២លាននាក់ ជាសះស្បើយវិញ ជិតបីលាននាក់ ខណៈដែលមនុស្សស្លាប់ មាន២៣ ៨៤៨នាក់៕ ប្រែសម្រួល៖សារ៉ាត





លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ