ថៃ៖គូវីដ១៩ ឆ្លងជាងពីរម៉ឺននាក់ ស្លាប់៧៧នាក់ទៀត

បាងកក៖ ក្រសួងសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ មីនា ២០២២នេះថា ថៃមានមនុស្សស្លាប់ដោយ សារជំងឺ កូវីដ-១៩ ចំនួន ៧៧ នាក់បន្ថែមទៀត ករណីឆ្លងថ្មីៗចំនួន ២៥ ៤៥៦ ក្នុងរយៈពេល ២៤ ម៉ោងមុននេះ។

ក្រសួងថា ក្នុងចណោមអ្នកឆ្លងថ្មី មាន២៥៤១៧ ជាការឆ្លងក្នុង សហគមន៍ និងនាំចូលចំនួន ៣៩ ករណី។

ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំ២០២០មក ថៃមានករណី Covid-19 ចំនួន ៣,២៧៦,០៩៨ នាក់ហើយ តែជាសះស្បើយវិញ ចំនួន ៣,០២៦,៩៦៩នាក់ រហូតមកដល់ បច្ចុប្បន្ន។

ចំនួនអ្នកស្លាប់សរុបមានចំនួន ២៣៩៥៥ នាក់ហើយដែរ គិតត្រឹមព្រឹកថ្ងៃទី១៧ មីនា៕ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner