ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ នៅថ្ងៃទី១៧ មីនា ២០២២

អត្ថបទដោយ៖
AMS OneMinute

មានកុមារជាច្រើនតាមភូមិកុមារ SOS (ព្រៃវែង) បានក្លាយទៅជាអ្នកមានជោគវាសនាល្អ មានចំណេះដឹង កើតចេញពីបីបាច់ ការផ្តល់នូវការអប់រំនៅទីនេះ

អង្គការ SOS ជាទីពឹងរបស់កុមារកំព្រា និងខ្វះការថែទាំ

កុមាររងគ្រោះនៅកម្ពុជាដោយសារតែរបបប្រល័យពូជសាសន៍ប៉ុលពតបន្សល់

អង្គការ SOS មិនមានការបង្ខិតបង្ខំឱ្យគោរពសាសនា។ ការកំណត់ឱ្យគោរពសាសនាតាមប្រទេសម្ចាស់ជំនួយ គឺជាការរំលោភនឹងច្បាប់របស់កម្ពុជា ដែលបានចែងពីសេរីភាពលើការគោរពសាសនា

មនុស្សកើតមកមានវាសនាដូចគ្នា តែទាមទារឱ្យមានការផ្តល់ឱកាសដល់ពួកគេ

សម្តេច និងសម្តេចក្រឡាហោម កើតក្នុងស្ថានភាពមួយដ៏លំបាក តែការប្រឹងប្រែងក៏បានក្លាយជាមេដឹកនាំជាតិ

ពីមុនគេថាកម្ពុជានឹងជួបស្ថានភាពអាក្រក់ព្រោះជំងឺកូវីដ១៩។ ទីបំផុតកម្ពុជាក្លាយទៅជាប្រទេសគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានល្អ

ជនបរទេសមួយចំនួនគ្រាន់តែមានឱកាសកើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ តែសមត្ថភាពមិនប្រាកដថាខ្លាំងជាងពលរដ្ឋកម្ពុជានោះឡើយ

សម្តេចកំពុងសរសេរសៀវភៅលម្អិតពាក់ព័ន្ធដំណើរការងារដឹកនាំជាតិរបស់សម្តេច។ សៀវភៅនេះ មានរាប់ម៉ឺនទំព័រ

ព្រៃវែងពីអតីតកាល និងបច្ចុប្បន្ន បានប្រែប្រួលច្រើនណាស់។ ព្រៃវែង បច្ចុប្បន្នមានរហូតដល់សាកលវិទ្យាល័យ

នៅខែមេសា សម្តេចអាចអញ្ជើញទៅជប៉ុនដើម្បីប្រជុំពាក់ព័ន្ធបញ្ហាទឹក

ប្រធានអាស៊ានគ្មានសិទ្ធិកំណត់ពេលវេលាសម្រាប់ប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកឡើយ

មិនទាន់មានពេលវេលាជាក់លាក់សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឡើយទេ ដោយទុកឱ្យឥណ្ឌូនេស៊ី ជាអ្នកសម្របសម្រួល

បណ្ឌិតវិភាគ និងសាស្ត្រាចារ្យ សូមទៅរៀនមើលពីកិច្ចការអាស៊ានឡើងវិញ

អាស៊ាន កំពុងពិចារណាលើការបណ្តុះបណ្តាលពីអាស៊ាន ដើម្បីបង្កើនការយល់ដឹង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់អាស៊ានកាន់តែប្រសើរ

កម្ពុជាអាចប្រជុំនៅពេលណាក៏បាន កម្ពុជាអាចលើកពេលកិច្ចការនៅក្នុងប្រទេស។ កុំនិយាយថាកម្ពុជាមិនចង់ប្រជុំជាមួយអាមេរិក

កុំជេរសម្តេចរឿងសាំងឡើងថ្លៃ ព្រោះវាជាបញ្ហាសកល

បើមានជនជាតិអ៊ុយក្រែន ភៀសខ្លួនមកកម្ពុជា គឺកម្ពុជានឹងទទួល

កម្ពុជាមិនគាំទ្រប្រជាជនខ្លួនឱ្យស្ម័គ្រចិត្តទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនឡើយ

សម្តេចតេជោផ្តាំទៅទូតអាល្លឺម៉ង់នៅកម្ពុជាទៅមើលពលរដ្ឋខ្លួនដែលកំពុងស្នាក់ព្យាបាលនៅកាល់ម៉ែត

ads banner