អតីតខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែន នឹងផ្តល់ផ្ទះចក្រភពអង់គ្លេស ជួយជនរងគ្រោះចំនួន ១៥០នាក់
Andriy Shevchenko ដែលជាវីរបុរសរបស់ CHELSEA នឹងជួយផ្តល់ផ្ទះសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនចំនួន 150 នាក់។
គេហទំព័រសម្រាប់ផ្តល់លំនៅដ្ឋានបានគាំងក្នុងរយៈពេលនៃការផ្សាយបន្តផ្ទាល់នៅថ្ងៃចន្ទចំពេលគម្រោងផ្លាស់ប្តូរទីលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ Shevchenko ដែលត្រូវបានចុះហត្ថលេខាដោយម្ចាស់ក្លឹបតោខៀវ Roman Abramovich ស៊ុតបញ្ចូលទីបាន 22 ដងក្នុង 77 ប្រកួត និងបានឈ្នះពានរង្វាន់ FA Cup ជាមួយក្លឹប West London ។
Shevchenko បានលេងអោយក្រុមជម្រើសជាតិអ៊ុយក្រែនរយៈពេល 5 ឆ្នាំ បានប្តេជ្ញាថានឹងជួយប្រទេសរបស់ខ្លួនតាមមធ្យោបាយផ្សេងទៀត ដោយផ្តល់ជម្រកដល់អ្នកដែលភៀសខ្លួនពីការវាយប្រហារដ៏រន្ធត់នៅក្នុងប្រទេសកំណើត ។
អតីតខ្សែប្រយុទ្ធវ័យ ៤៥ ឆ្នាំរូបនេះបាននិយាយថា “សង្រ្គាមគឺសាហាវណាស់ ទីក្រុងត្រូវបានបំផ្លាញ មនុស្សជាច្រើនបានស្លាប់ ខ្ញុំមិនអាចទ្រាំបានទេ ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី




