ស្នងការរងទទួលដឹកនាំបញ្ជាពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌកំបូលរំលឹកដល់កងកម្លាំងអំពីការងារចំពោះមុខ

ភ្នំពេញ៖តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ រងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺលោក ឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលដឹកនាំបញ្ជា ពង្រឹង ការងារអធិការដ្ឋាននគរបាល ខណ្ឌកំបូល រាជធានីភ្នំពេញ បាន រំលឹក កម្លាំងនគរបាលខណ្ឌកំបូល ត្រូវយកចិត្តទុកដាក់ការពារ សន្តិសុខ រក្សា សណ្តាប់ ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាស បុណ្យចូល ឆ្នាំ ប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ ឱ្យបានសុខសុវត្ថិភាព គ្រប់គ្រាន់ ។
លោកឧត្តមសេនីយ៍ស្នងការរងណែនាំបែបនេះកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ តំណែង ដំឡើងឋានន្តសក្តិ និងប្រគល់បណ្ណសរសើរ លិខិតសសើរ ជូនមន្រ្តីនគរបាលផែនការងារអត្តសញ្ញាណកម្ម និងមន្រ្តីអធិការដ្ឋាន នគរបាលខណ្ឌកំបូលសរុប៤៥នាក់នៅសាលប្រជុំរដ្ឋបាលខណ្ឌកំបូល។

លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ក្នុងនាមឯកឧត្តម ឧត្តម សេនីយ៍ ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរ បាលរាជធានីភ្នំពេញ សូម ចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាល ដែលទើបទទួលបានការតែងតាំងមុខតំណែង និងដំឡើង ឋានន្ត សក្តិនៅពេលនេះ។លោកក៏បានណែនាំត្រូវបន្តខិតខំបំពេញភារកិច្ច ថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង មូលដ្ឋានឱ្យ កាន់តែល្អនិងពង្រឹងសមត្ថភាពជំនាញឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញតាមសភាពការណ៍ការងារចាំបាច់ថ្មីៗបន្ថែមទៀត។

លោកឧត្តមសេនីយ៍ស្នងការរងក៏បានណែនាំកម្លាំងនគរបាលខណ្ឌកំបូលត្រូវបន្តចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ឱ្យបានម៉ឺងម៉ាត់ ជាពិសេសចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner