លោក ហ៊ុន ម៉ា​នី ជំរុញ​ស​.​ស​.​យ​.​ក​. ឱ្យ​បន្ត​បំផុសស្មារតី និង​ឆន្ទៈ របស់​យុវជន និង​ប្រជាជន​ឱ្យ​ចូលរួម​បម្រើ និង​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សន្តិភាព និង​សុខដុមរមនា​របស់​ក​ម្ពុ​ជា

​សៀមរាប៖ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​ស​..​ស​.​យ​.​ក​. នា​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២២ លោក ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​. បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​នៃ​សុខសន្តិភាព ដែល​ទាមទារ​ការចូលរួម​ពី​យុវជន​ក្នុង​ការបន្ត​រក្សា ការពារ​សមិទ្ធ​ផលស​ន្តិ​ភាព​ដែល​កម្ពុជា​សម្រេចបាន​ដ៏​លំបាក​។ លោក ហ៊ុន ម៉ា​នី បានផ្តល់​ជា​អនុសាសន៍​ជូន​សមាជិក សមាជិក នៃ​មហា​គ្រួសារ ស​.​ស​.​យ​.​ក ឱ្យ​ចាប់យក​កាលានុវត្តភាព​នានា​ក្នុងការ​ប្រែក្លាយ​ខ្លួន​ទៅជា​កម្លាំងចលករ​ដ៏​ស្មោះស្ម័គ្រ សាមគ្គី​ភាពរឹងមាំ និង​សមត្ថភាព​បរិបូ​ណ៍​ដើម្បី​បន្ត​បំផុសស្មារតី និង​ឆន្ទៈ របស់​យុវជន និង​ប្រជាជន​ឱ្យ​ចូលរួម​បម្រើ និង​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សន្តិភាព​និង​សុខដុមរមនា​របស់​ក​ម្ពុ​ជា ចូលរួម​ឱ្យ​អស់ពី​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ បន្ត​រួមចំណែក​ជា​វិជ្ជមាន​តាមរយៈ​សកម្មភាព​ស្ម័គ្រចិត្ត និង​ចូលរួម​ថែរក្សា​សមិទ្ធផល​របស់​ថ្នាក់ដឹកនាំ​ជំនាន់​មុន កសាង សមិទ្ធផល​វិជ្ជមាន​ថ្មីៗ​បន្ថែមទៀត​។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាលរ​បស់​ខ្លួន រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ នៅលើ​ទឹកដី​ខេត្តសៀមរាប ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ ឯកឧត្តម ហ៊ុន ម៉ា​នី ជា​ប្រធាន​ស​.​ស​.​យ​.​ក​.

​ជាមួយគ្នានេះ លោក​ប្រធាន​ស​.​ស​.​យ​.​ក​. ​បាន​រំលឹក​ដល់​សមាជិក​សមា​ជិ​កា​គ្រប់រូប ជាពិសេស​យុវជន​កម្ពុជា​គ្រប់រូប ពី​សារៈសំខាន់​ការ​ស្គាល់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ តាមរយៈ​ការសិក្សា ស្វែងយល់ និង​ដក​បទពិសោធន៍​ជា​មេរៀន ពី​ប្រវត្តិសាស្ត្រ និង​ដំណើរ​ដ៏​វែងឆ្ងាយ​របស់​កម្ពុជា​។ ឯកឧត្តម បាន​មានប្រសាសន៍​សង្កត់ ធ្ងន់​ថា​៖«​ស​.​ស​.​យ​.​ក​. រៀន​ពីបទ​ពិសោធ​ប្រវត្តិសាស្ត្រ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​បោះជំហាន​ឆ្ពោះទៅមុខ​ជាមួយនឹង​ស្នាមញញឹម​ក្តីសង្ឃឹម​របស់​យុវជន​សម្រាប់​ប្រទេសជាតិ​»​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាលរ​បស់​ខ្លួន រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ នៅលើ​ទឹកដី​ខេត្តសៀមរាប ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ ឯកឧត្តម ហ៊ុន ម៉ា​នី ជា​ប្រធាន​ស​.​ស​.​យ​.​ក​. រួមជាមួយ​វត្តមាន​របស់​សមាជិក សមាជិកា គណៈកម្មាធិការ​កណ្តាល ភ្ញៀវ​កិត្តិ​សយ​ល និង​សមាជិក សមាជិកា​អង្គប្រជុំ​។ គោលបំណង​នៃ​ការរៀបចំ​កិច្ចប្រជុំ គឺ​ដើម្បី​ស្វែងរក​ធាតុ​ចូល​ជាច្រើន​ចេញពី​ការចែករំលែក​យ៉ាង​ផុលផុស​ពី​សំណាក់​សមាជិក សមាជិកា​នៃ​កិច្ចប្រជុំ​ទាំងអស់ ដែល​ធាតុ​ចូល​ទាំងនេះ​ជា​មូលដ្ឋាន​នៃ​គំនិត​បន្ថែមទៀត​ក្នុងការ​ដឹកនាំ​យុវជន និង​ការអនុវត្ត​កិច្ចការ​ជា​បន្ត​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។

​គួរបញ្ជាក់​ផង​ដែលថា បន្ទាប់ពី​ការរៀបចំ​លើក​ទី​១ កាលពី​ឆ្នាំ​២០១៩ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ នៅ​ទឹកដី​ខេត្តសៀមរាប ដើម្បី​បូកសរុប​លទ្ធផល​ការងារ​សម្រេចបាន និង​លើក​ទិសដៅ​ការងារ​បន្ទាប់ ដែលជា​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​យុវជន​មួយ​នេះ​៕ដោយ៖AMS

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាលរ​បស់​ខ្លួន រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ នៅលើ​ទឹកដី​ខេត្តសៀមរាប ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ ឯកឧត្តម ហ៊ុន ម៉ា​នី ជា​ប្រធាន​ស​.​ស​.​យ​.​ក​.
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាលរ​បស់​ខ្លួន រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ នៅលើ​ទឹកដី​ខេត្តសៀមរាប ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ ឯកឧត្តម ហ៊ុន ម៉ា​នី ជា​ប្រធាន​ស​.​ស​.​យ​.​ក​.
ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner