ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២១ មីនា ២០២២
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កើតចេញពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន
ចង់ឱ្យក្រសួងសុខាភិបាលសិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស
សម្តេចតេជោនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្នុងក្រុងសៀមរាប និងពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះនៅសៀមរាប នៅដើមខែមេសា
ការបង្កើតសមត្ថភាពរបស់គ្រូពេទ្យជារឿងសំខាន់ បូករួមជាមួយការពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការព្យាបាលកាន់តែប្រសើរ
ការប្រកាសផ្តល់ជំនួយវ៉ាក់សាំងបន្ថែមពីរដ្ឋាភិបាលចិនចំនួន ២០លានដូសទៀត ធ្វើឱ្យកម្ពុជាធានាបាននូវចំនួនវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ
កម្ពុជាមិនរើសអើងវត្តមានវ៉ាក់សាំងនោះឡើយ
ណែនាំឱ្យរៀបចំផែនការរំកិលក្នុងការចាក់វ៉ាក់សាំងជូនកុមារអាយុគ្រប់៣ឆ្នាំ
ណែនាំដល់ក្រុមគ្រូពេទ្យឱ្យថែទាំមន្ទីរពេទ្យ និងបរិក្ខារក្នុងមន្ទីរពេទ្យ ដើម្បីធានាការប្រើប្រាស់បានយូរ
ពលរដ្ឋខ្មែររស់នៅអ៊ុយក្រែនមានចំនួន២៣គ្រួសារ ហើយសម្តេចមិនមានការណែនាំឱ្យជម្លៀសពលរដ្ឋទាំងនោះចេញនោះឡើយ គឺត្រូវរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងពលរដ្ឋអ៊ុយក្រែន
គ្រូពេទ្យកម្ពុជាគួរស្វែងយល់ និងទាញយកប្រយោជន៍ពីឱសថបុរាណចិន សម្រាប់ព្យាបាលជំងឺកូវីដ១៩
ណែនាំឱ្យមានកិច្ចសហប្រតិបត្តិការជាមួយចិន ពន្លឿនការងារផលិតវ៉ាក់សាំង
ជោគជ័យរបស់កម្ពុជា គឺការចាក់វ៉ាក់សាំង ហើយការចាក់នោះឈរលើយុទ្ធសាស្ត្រផ្ការីក
សម្តេចតេជោច្រានចោលខ្លឹមសារព័ត៌មានពាក់ព័ន្ធការបើកប្រាក់ខែមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕