អ៊ុយក្រែនបន្តច្បាប់អាជ្ញាសឹករយៈពេល ៣០ថ្ងៃទៀត

កៀវ៖ សេវាសារព័ត៌មានរបស់សភាអ៊ុយក្រែន នៅថ្ងៃអាទិត្យ បាន រាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេន ស្គី បានចុះហត្ថលេខាលើច្បាប់ស្តីពីការបន្តច្បាប់ អាជ្ញាសឹកនៅក្នុង ប្រទេសរបស់ខ្លួន។

ច្បាប់នេះបានពន្យារច្បាប់អាជ្ញាសឹកបច្ចុប្បន្នរយៈពេល ៣០ថ្ងៃ បន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២តទៅ។ រដ្ឋាភិបាលទីក្រុងកៀវបានដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីរុស្ស៊ីបាន បើក ប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែនកាល ពីថ្ងៃទី២៤ ខែកុម្ភៈមក៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner