បេក្ខភាពក្រុមប្រឹក្សាឃុំទឹកល្អក់ និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ បានចុះពិនិត្យទីតាំងចំនួន ១៤កន្លែង ដើម្បីលើកផ្ទាំងប៉ាណូ បង្ហាញពីសទ្ធិផលដែលក្រុមប្រឹក្សាឃុំ បានធ្វើក្នុងអាណត្តិទី៤នេះ

ខេត្តព្រះសីហនុ ៖ បេក្ខភាពក្រុមប្រឹក្សាឃុំទឹកល្អក់ និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់បានចុះពិនិត្យទីតាំងចំនួន ១៤កន្លែង ដើម្បីលើកផ្ទាំងប៉ាណូ បង្ហាញពីសទ្ធិផលដែលក្រុមប្រឹក្សាឃុំពីគណបក្សប្រជាជន បានធ្វើក្នុងអាណត្តិទី៤នេះ។

ការចុះពិនិត្យទីតាំង និងលើកផ្ទាំងប៉ាណូ នេះធ្វើឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម ខៀវ បូរិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ បេក្ខភាពក្រុមប្រឹក្សាឃុំទឹកល្អក់ និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ។

ឯកឧត្តម ខៀវ បូរិម បានមានប្រសាសន៍បញ្ជាក់ថា ការលើកផ្ទាំងប៉ាណូនេះ បង្ហាញប្រជាពលរដ្ឋឱ្យកាន់តែឃើញ និងយល់កាន់តែច្បាស់ថា សមាជិក សមាជិកាគណបក្សប្រជាជន មិនសន្យាខ្យល់នោះទេ តែយើងធ្វើពិតៗ ដើម្បីបានជាផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម បានជម្រុញឱ្យ សមាជិកសមាជិកា និងក្រុមការងារចុះមូលដ្ឋានឃុំត្រូវចូលរួមថែរក្សានូវសមិទ្ធផលដែលកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជន ពិសេសនៅមូលដ្ឋានផ្ទាល់ សំរាប់អ្នកបន្តវេនជំនាន់ក្រោយៗទៀត ៕ ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner