នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Puratos Grand-Place Cambodia ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញដុតនំប៉័ង និងនំផ្អែម
អត្ថបទដោយ៖
ចាន់ វិចិត្រ
ភ្នំពេញ-នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ចាប់ដៃគ្នាសហការជាមួយក្រុមហ៊ុន Puratos Grand-Place Cambodia ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញដុតនំប៉័ង និងនំផ្អែម (Bakery and Patisseries) ប្រចាំឆ្នាំ២០២២ ដោយផ្តោតសំខាន់លើទ្រឹស្តី ការអនុវត្តផ្ទាល់ និងការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ លើមុខវិជ្ជាដូចខាងក្រោម៖
១. វគ្គនំខេក
២. វគ្គនំផ្អែម
៣. វគ្គនំស្វីសរ៉ូល
៤. វគ្គនំប៉័ងសាំងវិច
៥. វគ្គនំប៉័ងបែបអាស៊ី
៦. វគ្គនំប៉័ងបែបអ៊ឺរ៉ុប
វគ្គបណ្តុះបណ្តាលខាងលើ នឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២២ តទៅ នៅក្រុមហ៊ុន Puratos Grand-Place Cambodia ។ សេចក្តីជូនដំណឹងពីកាលបរិច្ឆេទវគ្គបណ្តុះបណ្តាល នឹងផ្តល់ជូននៅពេលក្រោយ ៕ ចាន់ វិចិត្រ





ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។