ក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំសាមគ្គី ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងនាំយកអំណោយរបស់ឯកឧត្តម សាយ សំអាល់ ចែកជូនដល់គ្រួសារដែលខ្វះខាត
ខេត្តព្រះសីហនុ ៖ ក្រុមការងារគណបក្សមូលដ្ឋានឃុំសាមគ្គី ដឹកនាំដោយលោក នេន ចំរើន កាលពីពេលថ្មីៗនេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំសាមគ្គី ដើម្បីស្វែងយល់បន្ថែមពីតម្រូវការផ្សេងៗ និងបានចូលរួមដោះស្រាយបានទាន់វេលាទៅតាមលទ្ធភាព និងរាយការណ៍បន្តមកថ្នាក់លើដើម្បីចាត់វិធានការ។
ការចុះសួរសុខទុក្ខ និងជួយដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងធនធានចាំបាច់ សម្រាប់លើកកម្ពស់ជីវភាព និងសង្គមដល់សហគមន៍មូលដ្ឋាន ដូច្នេះហើយការងារត្រូវធ្វើជាប្រចាំ និងដូចភ្លៀងរលឹម។
ជាមួយគ្នានេះ ការចុះសួរសុខទុក្ខដោយផ្ទាល់នៅតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋ ពីក្រុមការងារចុះមូលដ្ឋានឃុំសាមគ្គី ក៏ជាការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់បំផុត របស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងនាំយកអំណោយទៅចែកជូនដល់គ្រួសារដែលខ្វះខាតផងដែរ ។
សកម្មភាពនេះ គឺជាសិលធម៌ និងវប្បធម៌នៃការចែករំលែក មិនចារនៅក្នុងគម្ពីរនោះទេ តែត្រូវបានដុះចាក់ឫសគុលនៅក្នុងក្រអៅបេះដូងនៃសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា គ្រប់ៗរូប ៕ ដោយ ៖ ង៉ាន់ ទិត្យ




