សាលារៀនទាំងអស់ក្នុងក្រុងហុងកុងត្រូវបានអាជ្ញាធរបញ្ជាឲ្យបិទបណ្តោះអាសន្ន ស្របពេលបាតុកម្មដ៏ហិង្សាកាន់តែកើនឡើងកម្តៅ

ហុងកុង៖ ស្របពេលដែលបាតុកម្មដ៏ហិង្សាកាន់តែកើនឡើងកម្តៅនោះ សាលារៀនទាំងអស់នៅទីក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានអាជ្ញាធរចេញបញ្ជាឲ្យបិទទ្វារជាបណ្តោះអាសន្ន ដោយសារតែកត្តាដឹកជញ្ជូន និងសុវត្ថិភាពជាចម្បង ។

ទន្ទឹមគ្នា ហាងលក់ទំនិញ ក្រុមហ៊ុនធំៗ និងស្ថាប័នមួយចំនួន ក៏បានបិទទ្វារជាបណ្តើរៗផងដែរ ខណៈការិយាល័យអប់រំប្រចាំទីក្រុងហុងកុងក៏បានអំពាវនាវឲ្យបាតុករទាំងអស់ បញ្ឈប់សកម្មភាពធ្វើបាតុកម្ម និង ការប្រើអំពើហិង្សាផងដែរ ។

បើតាមការរំពឹងទុក បាតុកម្មនៅទីក្រុងហុងកុងអាចនឹងកាន់តែរីករាលដាលរហូតដល់ចុងសប្តាហ៍នេះ បន្ទាប់ពីក្រុមបាតុករកាន់តែច្រើនបានប្រកូកប្រកាសឲ្យមានការតវ៉ាកាន់តែខ្លាំង ជាការឆ្លើយតបទៅនឹងការបង្ក្រាបកាន់តែខ្លំាងក្លាពីសំណាក់ប៉ូលិស និងការស្លាប់របស់និស្សិតម្នាក់ ក្រោយធ្លាក់ពីលើអគារមួយកំឡុងការធ្វើបាតុកម្ម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner