រថយន្ត រ៉េហ្វរ បើកលឿនបួងចង្កូតមិនទាន់ទៅបុករថយន្ត ស្តារិច ចតនៅស្ងៀម ពេញទំហឹងបណ្តាលឲ្យរថយន្ត ទាំងពីររងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត រ៉េហ្វ័រ យ៉ាងលឿនបត់ឆ្វេងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករថយន្ត ស្តារិច ដែលចតស្ងៀមលើចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្ត រ៉េហ្វរ ក្រឡាប់ផ្ងារមួយចំហៀង និងរងការខូចខាត រថយន្តទាំងពីរយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតវត្តកោះ ប្រមាណ៥០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្ត រ៉េហ្វរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z.3152 បើកដោយបុរសម្នាក់យ៉ាងលឿនតាមបណ្តោយផ្លូវ៦៣ (វិថីព្រះត្រសក់ផ្អែម) ទឹសដៅពីត្បូងទៅជើង ខណៈមកដល់កន្លែងកើតហេតុខាងលើក៏បត់ឆ្វេងដៃទៅផ្លូវ លេខ១៧៨ (វិថីសុគន្ធមានបុណ្យ)បួងចង្កូតមិនទាន់ក៏ឡើងលើចិញ្ចើមផ្លូវទៅបុករថយន្ត ម៉ាកស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX.6593ដែលចតស្ងៀមពេញទំហឹងបណ្តាលឲ្យរថយន្ត រ៉េហ្វរ ក្រឡាប់ផ្ងារមួយចំហៀង រងការខូចខាតយ៉ាងដំណំ។

ចំណែក រថយន្ត ស្តារិច រងការខូចខាតកំពិតមួយចំហៀងខាងឆ្វែងយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍នេះគេឃើញអ្នកបើករថយន្តបង្កបានឡើងបើកទ្វារ ខាងលើចេញមកក្រៅពុំមានរងរបួសនោះទេ។   ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ឲ្យភាគីទាំង២សម្របសម្រួលគ្នាដោយខាងរថយន្ត រ៉េហ្វរ ព្រមសងសំណងបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner