សហព័ន្ធកីឡាកាយសម្ព័ន្ធបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត១ដើម្បីគោលដៅអភិវឌ្ឍឈានទៅ ស៊ីហ្គេម ឆ្នាំ២០២៣
CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ នៅសាលាបឋមសិក្សា សាលាលេខ៥ ស្រុកកំពង់ត្រឡាច នៅខេត្តកំពង់ឆ្នាំង ដែលបានដំណើរការសិក្សានៅព្រឹកថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ណយ ផាណា គ្រូឧទ្ទេសប្រចាំវគ្គសិក្សាគ្រូបង្វឹកកីឡាកាយសម្ព័ន្ធ គូសបញ្ជាក់ថា នេះជាលើកទី១ សម្រាប់កម្រិតទី១ ដោយផ្តោតសំខាន់ទៅលើបច្ចេកទេសគ្រូជំនាញកម្រិត១ ទាំងអាអេរ៉ូប៊ិច និងអាទីស្ទិក។ វគ្គនេះផ្តោតលើមូលដ្ឋានគ្រឹះនីមួយៗ ដើម្បីឲ្យសិក្ខាកាមទទួលបានឲ្យច្បាស់ពីការអនុវត្តជាក់ស្តែងឲ្យបានកាន់តែច្រើន ដូចជាប្រភេទកាយសម្ព័ន្ធអាអេរ៉ូប៊ិក មានតម្រូវការអ្វីខ្លះ ដែលជាកត្តាបឋមនោះដែលមានចំណុចកាយវិការទាំង៧ដោយបញ្ហានេះលោកសង្កេតឃើញថា ឆ្លងកាត់ការសិក្សារយៈពេល៣ថ្ងៃកន្លងទៅនេះ គឺពួកគាត់មានការយល់ដឹងច្រើន ហើយនៅក្នុងកម្រិតទី១នេះមានអ្វីខ្លះ។ ទី២ ចំពោះ Age Group 2 មានសារ សំខាន់អ្វីខ្លះ ដែលសូម្បីតែកីឡាករ កីឡាការិនីក៏មានការកែសម្រួលទម្រង់ដងខ្លួនបានល្អប្រសើរជាងមុខដែរ។
លោកបន្ថែមថា នេះគឺជាគោលដៅរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អាណត្តិថ្មីទី៦ (២០១៩-២០២៣) ព្រមទាំងលោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធ រួមទាំងសមាជិកប្រតិបត្តិបានដាក់ចេញផែនការ ក្នុងការពង្រឹងមូលដ្ឋានគ្រឹះឲ្យមានរឹងមាំ ដើម្បីឲ្យសហព័ន្ធ មានឱកាសជ្រើសរើសកីឡាករ កីឡាការិនីល្អៗ សម្រាប់បញ្ជូនទៅហ្វឹកហាត់នៅភ្នំពេញ ក៏ដូចជាត្រៀម លក្ខណៈឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។
លោក ណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធកាយសម្ព័ន្ធនេះដែរបានបង្ហាញឲ្យឃើញពីខិតខំរួមគ្នារបស់ថ្នាក់ដឹកនាំ ដើម្បីជំរុញដល់ការអភិវឌ្ឍឈានទៅ ស៊ីហ្គេម ឆ្នាំ២០២៣ ដោយចំណេញទាំងកីឡាករ កីឡាការិនី និងគ្រូបង្វឹកនៅតាមមូលដ្ឋាននេះបានស្វែងយល់អំពីជំនាញពិតប្រាកដរបស់ពួគគាត់ ដែលលោកបានដាក់កម្មវិធីសិក្សានៅពេលព្រឹកសិក្សាផ្នែកទ្រឹស្តី និងនៅពេលល្ងាច អនុវត្តផ្ទាល់។
លោករំឭកថា កាលពីឆ្នាំ២០១៧ សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានដែលមានអ្នកចូលរួមចំនួន២៧នាក់ ហើយនៅឆ្នាំ២០១៨ សហព័ន្ធបានបញ្ជូនចៅក្រម និងគ្រូអន្តរជាតិទៅសិក្សានៅក្រៅប្រទេសបាន២លើក ដោយជាលទ្ធផលយើងបានចៅក្រមអន្តរជាតិកម្រិត១ចំនួន២នាក់ និងគ្រូអន្តរជាតិកម្រិត១ចំនួន២នាក់។ ដោយឡែកនៅក្នុងឆ្នាំ២០១៩ ថ្មីៗនេះសហព័ន្ធបានបញ្ជូនចៅក្រម២នាក់ ក្នុងកម្រិតទី១ និងទី២ ដែលទទួលបានលទ្ធផលជាផ្លែផ្កា។ ជារួមលទ្ធផលដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ គឺមានគ្រូកម្រិតមូលដ្ឋាន ថ្នាក់ជាតិ និងគ្រូអន្តរជាតិមានចំនួនសរុប២៧នាក់។ ចំពោះគោលដៅដ៏ធំចម្បងរបស់សហព័ន្ធជំនាញកីឡាមួយនេះ ត្រូវបានលោកអគ្គលេខាធិការអះអាងថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ធ្វើយ៉ាងណាបណ្តុះគ្រូបង្វឹកថ្នាក់ជាតិ សម្រាប់ការបង្វឹកនៅរាជធានីភ្នំពេញ ឲ្យបាន៨នាក់ និងគ្រូបង្វឹកថ្នាក់ក្រោមជាតិឲ្យបានចំនួនពី២០ ទៅ២៥នាក់ ខណៈគ្រូកម្រិតអន្តរជាតិត្រូវមាន៦នាក់ សម្រាប់កម្រិត១ កម្រិត២ និងកម្រិត៣ និងចៅក្រមអន្តរជាតិដាច់ខាតត្រូវមាន៤ទៅ៨នាក់៕
សហព័ន្ធកីឡាកាយសម្ព័ន្ធបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត១
ដើម្បីគោលដៅអភិវឌ្ឍឈានទៅ ស៊ីហ្គេម ឆ្នាំ២០២៣