រថយន្តកាមរី បុកជាមួយរថយន្តកូរ៉េ រងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកាមរី និងរថយន្តកូរ៉េ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបផ្លូវព្រះសីហនុ កែងផ្លូវ១១៣ ក្នុងភូមិ៤សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរី ពាក់ស្លាកលេខ ភ្នំពេញ 2AA-5051 បើកបរក្នុងទិសដៅពីលិចមកកើត តាមបណ្តោយផ្លូវព្រះសីហនុ លុះដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍រវាងនឹងរថយន្តកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 1AI-8597  ដែលកំពុងបើកបរពីជើងមកត្បូង ចំពីមុខពេញទំហឹង បណ្តាលឲ្យភាគីរថយន្តកាមរី រងការខូចខាតយ៉ាងដំណំតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌបឹងកេងកង បានចុះមកធ្វើការសម្រួលចរាចរណ៍នៅចំណុចកើតហេតុ និងបានឲ្យភាគីទាំង២ ធ្វើការចចារគ្នាដោះស្រាយគ្នាផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner