នគរបាលខណ្ឌសែនសុខ ចាប់វាយខ្នោះជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចក្នុងផ្ទះល្វែងកំពុងសាងសង់ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។នេះបើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានផ្ដល់របាយការណ៍នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនសង្ស័យខាងលើមានឈ្មោះ គុជ សុផានិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅ មិនពិតប្រាកដ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ឆេង ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំនង់ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DO-2734 ប្រគល់ឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ