ប្រវត្តិពិធីអកអំបុកនិងសំពះព្រះខែ

អត្ថបទដោយ៖
Kien Sereyvuth

ប្រភពនៃពិធីសំពះព្រះខែ អកអំបុក តាមគម្ពីរបរមត្ថទីបនី អដ្ឋកថា ចរិយាបិដក ភាសាបាលីមានចែងថា ក្នុងដើមីភទ្ទបក្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់យោនយកកំណើតជាសសបណ្ឌិត «កំណើតជាទន្សាយ»។ នៅថ្ងៃពេញបូរមីមួយ សសបណ្ឌិតបានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈជាទានបរមត្ថបារមី ដើម្បីបំពេញពោធិសម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ។ 

ព្រះឥន្ទទ្រង់ជា្របហេតុការណ៍នោះ ក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់ មកសុំមំសាសសបណ្ឌិតជាអាហារសសបណ្ឌិតពោធិបានឲ្យព្រាហ្មចាស់នោះ បង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោរសន្ធៅ សសបណ្ឌិតក៏រលាក់ខ្លួន ៣ដង ដើម្បីឲ្យសត្វល្អិតដែលជាប់នៅនឹងរោមជ្រុះចេញរួច ក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម។

អស្ចារ្យណាស់ភ្លើងនោះពុំបានឆេះសសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៍បានស្ទុះទៅពព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍អធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វដែលខ្ញុំគូរនេះនៅជាប់រហូតដល់ទីបំផុត កប្ប។

ដោយអានុភាពទានបរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ។ ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់ពេញបូរមី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែរយើងយកនំចំណី មានអំបុក និងចេកជាដើម មកបូជាព្រះចន្ទ ហៅថា ពិធីសំពះព្រះខែ អបអំបុក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner