អ្នកនាំពាក្យករ្សួងយុត្តិធម៌ប្រតិកម្ម និងសេចក្ដីថ្លែងថារបស់ស្ថានទូតអាមេ៉រិក ដែលចោទថា រដ្ឋាភិបាលចាប់លោក កឹម សុខា ដោយទំនើងចិត្ត

អត្ថបទដោយ៖
Kien Sereyvuth

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានថ្លែងបញ្ជាក់នៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះថា តាមច្បាប់កម្ពុជាគ្មានការចាប់ខ្លួន បើគ្មានការប្រព្រឹត្តខុសច្បាប់ ហើយការចាប់ខ្លួនបុគ្គលណាមួយត្រូវអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

ការលើកឡើងរបស់លោក គឹម សន្តិភាព ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេ៉រិក សរសេរនៅលើបណ្តាញសង្គមដោយ អំពាវនាវឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌ ចំពោះអ្នកទាំងឡាយណា ដែលត្រូវបានចាប់ឃុំខ្លួនដោយទំនើងចិត្ត និងខុសច្បាប់ដោយរួម ទាំងអ្នកសារព័ត៌មានសកម្មជនសង្គមស៊ីវិល និងអ្នកគាំទ្រ ព្រមទាំងសមាជិកនៃគណបក្សនយោបាយប្រឆាំងនានា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានបញ្ជាក់ថា «រាល់ការចាប់ខ្លួនតាមទំនើងចិត្ត ដោយគ្មានមូលដ្ឋាននៃបទល្មើសគឺជាអំពើខុសច្បាប់ ដូច្នេះប្រកដណាស់ថាមិនត្រឹមតែទទួលបានការដោះលែង ដោយគ្មានលក្ខខណ្ឌនោះទេថែម ទាំងអ្នកប្រព្រឹត្តអំពើនេះ ក៏ត្រូវប្រឈមមុខនឹងច្បាប់ផងដែរ»។

សូមជំរាបថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ«ក្បត់ជាតិ»ឃុបឃិត ជាមួយបរទេស ផ្តួលរំលំរាជរដ្ឋាភិ បាលស្របច្បាប់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner