ក្រុមហ៊ុនសែលកាតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៩ ជាមួយក្រុមកីឡាករប្រណាំងទូក
ភ្នំពេញ៖ ក្រុមហ៊ុនសែលកាតបានចូលរួមឧបត្ថម្ភទូកប្រណាំង ចំនួន ១៥ នៅរាជធានីភ្នំពេញនៅអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំ២០១៩នេះ។នេះគឺជាឆ្នាំទី៣ជាប់គ្នាហើយដែលសែលកាតបានផ្ដល់ការគាំទ្រទៅដល់ការរៀបចំនៃពិធីបុណ្យអុំទូកទាំងមូល តាមរយៈ ការគាំទ្រក្រុមកីឡាករប្រណាំងទូកជាច្រើន។
កម្មពិធីពិសេសដើម្បីអបអរសាទរបុណ្យអុំទូក ក៏ដូចជាដើម្បីជូនពរក្រុម កីឡាករ ប្រណាំងទូកទាំងអស់ឱ្យទទួលបានជោគជ័យ ។ក្នុងពិធីនេះដែរមានកីឡាករប្រណាំង ទូក៣០០នាក់បានចូលរួម។ នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បាននិយាយថាៈ “ពិធីបុណ្យអុំទូកគឺជាពេលវេលាដ៏ល្អដល់សែលកាត ក្នុងការបរិច្ចាគទៅវិញដល់ សហគមន៍ដែលយើងបានបម្រើអស់រយៈពេល ២២ឆ្នាំកន្លងមកនេះ។ កម្មវិធីនេះធ្វើឱ្យប្រទេសកម្ពុជា និងសែលកាត មានមោទនភាពជារៀងរាល់ឆ្នាំ។ ពិធីបុណ្យអុំទូកបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងប្រពៃណីខ្មែរ និងជាការអបអរនូវ ការប្រសព្វគ្នានៃទន្លេទាំងបួននៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថាក្រៅពីការប្រណាំងទូកឆ្នាំនេះដែរ សែលកាតនឹងរៀបចំការប្រកួតលេងហ្គេមពិសេសមួយសម្រាប់យុវជន នោះគឺ ការលេងហ្គេម Mobile Legends Bang Bang (MLBB) មិត្តភាព ដែលនឹងប្រារព្ធធ្វើឡើងនៅ សួនវត្តបុទមពីថ្ងៃ ១០ ដល់ ១២ ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ៕ធ.ដ