Frank Lampard និយាយថា Everton ត្រូវតែពង្រឹងបន្ថែមដើម្បីបន្តនៅ Premier League

គ្រូបង្វឹកក្រុម Everton លោក Frank Lampard មានទំនុកចិត្តថាពួកគេអាចបន្តលេង នៅ Premier League ដោយជំរុញអោយក្រុមត្រូវតែបង្ហាញ “គុណ ភាពបន្ថែមទៀត” ដើម្បីជៀសវាងការកាត់ចេញ ។

ក្រុម Toffees ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១៧ ក្រោយចាញ់ ២-១ នៅលើទឹកដីក្រុម West Ham ហើយមានត្រឹមតែ ៣ ពិន្ទុពីលើតំបន់ដែលត្រូវកាត់ចោល មុនពេលប្រឈមមុខនឹងក្រុមលេខ ១៩ Burnley នៅថ្ងៃពុធខាងមុខនេះ ។

Lampard បាននិយាយថា “យើងស្ថិតនៅក្នុងទីតាំងនេះ ហើយដឹងពីការពិត ប៉ុន្តែយើងមានការប្រកួត ចំនួន ១០ និងពិន្ទុជាច្រើន ដើម្បីប្រយុទ្ធ” ។ “ប្រសិនបើយើងបន្តដើរលើផ្លូវដែលយើងបានបង្ហាញថាខ្ញុំមានជំនឿយ៉ាងខ្លាំងនោះ យើងនឹងមិនអីទេ” ៕
ប្រភព ៖ BBC Sport
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner