សាលា ប៊ែលធី អន្តរជាតិទាំង ២២ទីតាំង  បានប្រារព្ធ “ទិវាសាលារៀនស្អាត” (“ទិវា ស៥”) ដោយកំណត់រៀបចំនៅរៀងរាល់ថ្ងៃទី០៥ នៃខែនីមួយៗ

សាលា ប៊ែលធី អន្តរជាតិ ទាំង ២២ទីតាំង  បានប្រារព្ធ “ទិវាសាលារៀនស្អាត”“ទិវា ស៥” ក្នុងគោលបំណងពង្រឹង និង​ជំរុញការរៀបចំសាលារៀនឱ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អបន្ថែមទៀត ព្រមទាំងធានាបាននូវបរិស្ថានស្អាត និងមានអនាម័យល្អប្រកបដោយផាសុកភាព ក្នុងន័យលើកកម្ពស់ សុខុមាលភាព ការបណ្តុះទម្លាប់ស្អាត និងការចូលរួមថែរក្សាបរិស្ថានទាំងក្នុងថ្នាក់រៀន សាលារៀន លំនៅដ្ឋាន និងតាមទីសាធារណៈ នៅថ្ងៃទី០៥ខែមេសា  ឆ្នាំ២០២២ ។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា នៃសាលា ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា ការបង្កើត ទិវាសាលារៀនស្អាត ដោយកំណត់រៀបចំរៀងរាល់ថ្ងៃទី០៥ នៃខែនីមួយៗ ដើម្បីឱ្យគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកលក់នំចំណីទាំងអស់ ចូលរួមអនុវត្តតាមគោលការណ៍ស្តង់ដា ស៥ គឺ ១-សម្រិតសម្រាំង  ២-សណ្តាប់ធ្នាប់  ៣-សម្អាត  ៤-ស្តង់ដា  និង ៥- ស្ថិតស្ថេរ ក្នុងគោលបំណងបណ្តុះគំនិតសិស្សានុសិស្ស ឱ្យមានមនសិការស្រឡាញ់បរិស្ថាន និងចូលរួមសម្អាតអនាម័យនៅក្នុង ថ្នាក់រៀន សាលារៀន លំនៅដ្ឋាន និងតាមទីសាធារណៈ។ល។ ដើម្បីឱ្យសាកសមជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

លោក លី ប៊ុនឆៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ អ្នកលក់នំចំណី និងប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមប្រារព្ធ “ទិវាសាលារៀនស្អាត” ឬ “ទិវា ស៥” ។ នេះជាការឆ្លុះបញ្ចាំងពីកិច្ចសហការក្នុងការចូលរួមថែរក្សាអនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ ទាំងក្នុង និងក្រៅបរិវេណសាលា  ជាពិសេសបណ្តុះទម្លាប់ស្អាត  មានមនសិការស្រឡាញ់បរិស្ថាន និងចូលរួមលុបបំបាត់ការបោះសំរាមនៅតាមទីសាធារណៈផងដែរ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner