វៀតណាមមានកំពូលមហាសេដ្ឋីពិភពលោក កើនដល់ ៧នាក់
ទស្សនាវដ្តី Forbes បានបង្ហាញបញ្ជីកំពូលមហាសេដ្ឋីលើពិភពលោក សម្រាប់ឆ្នាំ២០២២ ឃើញមានមហាសេដ្ឋីជនជាតិវៀតណាមក្នុងចំនួនច្រើន មិនធ្លាប់មាន គឺរហូតដល់ទៅ ៧នាក់ ក្នុងនោះ មានបុរស ៦នាក់ និងស្ត្រីម្នាក់ ទ្រព្យសរុបមាន ២១.២ពាន់លានដុល្លារអាមេរិក។
ក្រៅពីលោក Bui Thanh Nhon ដែលមានអាយុ ៦៤ឆ្នាំ ដែលជាប្រធាន Nova Group ដែលទម្លាយក្នុងបញ្ជីនេះ ជាលើកដំបូង ក្នុងចំណោម ៦នាក់ផ្សេងទៀត បានជាប់ចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Forbes យ៉ាងហោចណាស់ បានម្តង។ ក្រុមហ៊ុនអចលនទ្រព្យ Nova Land Investment គឺជាក្រុមហ៊ុនឈានមុខគេរបស់ Nova Group ។
លោកស្រី Nguyen Thi Phuong Thao អាយុ ៥១ ឆ្នាំ បានជាប់ចំណាត់ថ្នាក់ទី៦ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣.១ ពាន់លានដុល្លារ ។ បច្ចុប្បន្នលោកស្រីជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ VietJet Air និងជាប្រធានក្រុមហ៊ុន Sovico Group ដែលជាក្រុមវិនិយោគឈានមុខគេនៅក្នុងប្រទេសវៀតណាម។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានកំពូលមហាសេដ្ឋីពិភពលោកច្រើនជាងគេ ខណៈដែលចិនជាប់លេខ២។ នៅឆ្នាំនេះ ដោយសារតែបញ្ហាកូវីដ១៩ និងបញ្ហាផ្សេងៗទៀត បញ្ជីកំពូលមហាសេដ្ឋីពិភពលោករបស់ Forbes ធ្លាក់ចុះ ៨៧នាក់ ពោលគឺមានត្រឹម ២៦៦៨នាក់៕ ប្រភពពី VNexpress សារ៉ាត
