និស្សិត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ១,៦៤៦នាក់ ធ្វើទស្សនកិច្ចសិក្សា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ សាស្រ្តាចារ្យ និងនិស្សិតឆ្នាំទី១ ឆមាសទី១ ចំនួន ១,៦៤៦នាក់ មកពី សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងទីតាំងទី២-ស្ពានអាកាសចោមចៅ បានធ្វើទស្សនកិច្ច សិក្សា នៅវិមានកីឡដ្ឋានជាតិមរតកតេជោ ដែលជាសមិទ្ធផលដ៏ល្អប្រណិតថ្មីមួយទៀត ដែលប្រទេសកម្ពុជាយើង ទើបទទួលបានថ្មីៗនេះ និងត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច- អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺដើម្បីផ្សារភ្ជាប់ការសិក្សា ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក៏ដូចជាដើម្បីពង្រឹង ពុទ្ធិ និងសមត្ថភាពរបស់និស្សិតទាំងក្នុងថ្នាក់ និងក្រៅថ្នាក់រៀន ស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”​ ជាពិសេសផ្តល់ឱកាសជូនដល់និស្សិត បានសិក្សាឈ្វេងយល់អំពី សំណង់ដ៏ល្បីល្បាញមួយនេះ ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ជាតិ និងជាមោទនភាពសម្រាប់ ប្រជាជនកម្ពុជាគ្រប់ៗរូប ក្នុងសម័យតេជោយើងនេះ។

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ២ធំៗគឺ I-កម្មវិធីសិក្សា ជាភាសាជាតិ និង II-កម្មវិធី សិក្សាអន្តរជាតិ និងមាន ៥កម្រិតសិក្សាធំៗ រួមមាន៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ២-ថ្នាក់បរិញ្ញា- បត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត  ដែលមាន ១២មហាវិទ្យាល័យ និង ៤២មុខជំនាញ។

១-មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម ២-មហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ ៣-មហាវិទ្យាល័យ សេដ្ឋកិច្ច ៤-មហាវិទ្យាល័យ ច្បាប់ ៥-មហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ ៦-មហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្រ្ត៧-មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៨-មហាវិទ្យាល័យ ព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត ៩-មហាវិទ្យាល័យ បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍ ១០-មហាវិទ្យាល័យ វិស្វកម្ម ១១-មហាវិទ្យាល័យ ស្ថាបត្យកម្ម ១២-មហាវិទ្យាល័យ អាកាសចរស៊ីវិល

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចសិក្សានេះ និស្សិតទាំងអស់ត្រូវសរសេររបាយការណ៍ អំពីលទ្ធផលដែលខ្លួនបាន សិក្សាឈ្វេងយល់អំពីសមិទ្ធផលប្រវត្តិសាស្រ្តមួយនេះ ហើយប្រគល់ជូនសាស្រ្តាចារ្យរបស់ខ្លួន ដើម្បីកែដាក់ពិន្ទុ សម្រាប់ប្រចាំឆមាសផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner