វៀតណាមចាប់ខ្លួនមនុស្ស៨នាក់ ករណីរកឃើញសពមនុស្ស៣៩នាក់ក្នុងទូកុងទីន័រ នៅអង់គ្លេស

នគរបាលវៀតណាមបានចាប់ខ្លួនមនុស្ស៨នាក់ ពាក់ព័ន្ធនឹងការរកឃើញសាកសពមនុស្ស៣៩នាក់ នៅក្នុងរថយន្តកុងទីន័រមួយគ្រឿង នៅទីក្រុងឡុង ប្រទេសអង់គ្លេស កាលពីខែមុន ដោយមានការជឿជាក់ថា សពទាំងនោះគឺជាជនជាតិវៀតណាម នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋវៀតណាម នៅថ្ងៃចន្ទ ម្សិលមិញ ហើយការចាប់ខ្លួនថ្មីបន្ថែមទៀតនេះ នាំឲ្យចំនួនមនុស្សត្រូវបានចាប់ខ្លួន កើនដល់១០នាក់។

នគរបាលអង់គ្លេស កាលពីសប្តាហ៍មុន បានចោទប្រកាន់បុរស២នាក់ ពីបទមនុស្សឃាតលើមនុស្សទាំង៣៩នាក់ ដោយសាកសពត្រូវបានរកឃើញ កាលពីថ្ងៃទី២៣ តុលា។ ស្នងការនគរបាលខេត្ត Nghe An លោក Nguyen Huu Cau បានឲ្យដឹងថា «ផ្អែកតាមអ្វីដែលពួកយើងបានដឹងពីជនសង្ស័យ គឺថាពួកយើងនឹងបើកការស៊ើបអង្កេត វែកមុខឲ្យឃើញក្រុមបណ្តាដែលនាំមនុស្សដោយខុសច្បាប់ទៅអង់គ្លេស»៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner