រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរក្នុងឱកាស បុណ្យឯករាជជាតិ០៩វិច្ឆិកា, ព្រះរាជពិធីបុណ្យអុំទូក និងទប់ស្កាត់ឲ្យខាងតែបាននូវពួកឧទ្ទាមក្រៅច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាស
បុណ្យឯករាជជាតិ០៩វិច្ឆិកា កំណើតកងយុទ្ធពលខេមរភូមិន្ទ  និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងទប់ស្កាត់ឲ្យខាងតែបាននូវពួកឧទ្ទាមក្រៅច្បាប់ រដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី០៤ វិច្ឆិកានេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមួយ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានី ដើម្បីមាន
វិធានការធ្វើយ៉ាងណាឲ្យព្រះរាជពិធីខាងលើប្រព្រឹត្តិទៅដោយរលូន ទទួលបានជោគជ័យ និងប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។

ក្នុងកិច្ចប្រជុំនេះបានដាក់ចេញជាវិធានការ ដើម្បីការពារសន្តិសុខសុវត្ថិភាព ក្នុងឱកាសពិធីខួបលើកទី៦៦ទិវាបុណ្យឯករាជជាតិ ០៩វិច្ឆិកានិងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៩។ លោក ចេវ ហាក់ ស្នងការងនគរបាលរាជធានី ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងពីវិធានការជុំវិញកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ការបញ្ជៀសចរាចរណ៍រថយន្តធុនធំ។  ការរៀបចំខួបលើកទី៦៦ទិវាបុណ្យឯករាជជាតិ ០៩វិច្ឆិកានិងកំណើតកងយុទ្ធពលខេមរភូមិន្ទ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៩នៅរាជធានីភ្នំពេញ។

ការត្រៀមរៀបចំកន្លែងស្នាក់នៅសំរាប់កីឡាករអុំទូកស្នាក់នៅ និងការរៀបចំទីលានប្រឆាំងទូក ។ការដាក់ចេញនូវផែនការសង្គ្រោះទូកលិច ការសង្គ្រោះអ្នកជំងឺ និងផែនការ ទទួលទានអំបុក០៩វិច្ឆិកា២០១៩។ ការរៀបចំតុបតែងលំអរ សោភណ្ឌ អនាម័យបរិស្ថាន និងអគ្គិសនី។ ក្រៅពីនោះក៏បានពិភាក្សាលើការងារមួយចំនួនទៀតជាអាជ្ញាធរខណ្ឌទាំង១៤។

លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ឆ្នាំនេះខុសប្លែកពីបណ្តាលឆ្នាំកន្លងទៅ ដោយសារតែឆ្នាំនេះ ទិវាបុណ្យឯករាជជាតិ ០៩វិច្ឆិកានិងកំណើតកងយុទ្ធពលខេមរភូមិន្ទ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៩នៅជាប់គ្នា។  ដូច្នេះទេការងារនេះយើងត្រូវប្រើប្រាស់កម្លាំងទ្វេដង ទាំងកិច្ចការពារសន្តិសុខ និងកិច្ចការពារព្រះរាជពិធីបុណ្យ ការរៀបចំសណ្តាប់ធ្នាប់បរិស្ថាន។

លោកបន្តថា កិច្ចប្រជុំនេះយើងមានទិសដៅតែមួយគឺការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាពិធីបុណ្យឯករាជជាតិ ០៩វិច្ឆិកា ហើយទិសដៅសំខាន់មួយទៀតគឺការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលពួកឧទ្ទាមក្រៅច្បាប់ចង់ផ្តួលរំលំ ដែលយើងគ្រប់គ្នាបានជ្រោតជ្រៀបហើយ ។យើងដាច់ខាតត្រូវការពារឲ្យបាននូវសប្បាយភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកបញ្ជាក់ផងដែរថា យើងបានបែងចែកភារកិច្ច និងកំណត់ទិសដៅរួចហើយ ពោលគឺយើងមានអនុគណៈកម្មាធិការចំនួន៥ ដែលបានបែងចែករួច។

គួរបញ្ជាក់ថា សម្រាប់ពិធីទទួលទានអំបុក នៅថ្ងៃទី០៩ ខែវិច្ឆិកានោះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើនៅរមណីយដ្ឋានវត្តភ្នំ ។ដោយឡែក សម្រាប់ខណ្ឌ និងមន្ទីរផ្សេងៗទៀតក៏នឹងត្រូវប្រារព្ធពិធីនេះឡើងផងដែរ ដោយមានការចូលរួមពីប្រជាពលរដ្ឋមិនតិចជាង១០ ម៉ឺននាក់នោះទេ និងមានចំនួនប្រមាណជាង ៩០០ទីតាំង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner