សម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៥៦ ពីភូមិគ្រឹៈលំហែកាយមាត់សមុទ្រ ខេត្តព្រះសីហនុ
ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលអំណរសាទរពេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ នៅព្រឹកថ្ងៃទ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ទាំងអស់ បានប្រារព្វពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ពីភូមិគ្រឹៈលំហែយកាយមាត់សមុទ្ទ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅមុនការយាងមកដល់ នៃ ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំតុបតែងលំអលំនៅដ្ឋាន រៀបចំតុថ្វាយគ្រឿងដង្វាយទេវតាឆ្នាំថ្មី ដែលរួមមាន ការរៀបចំបាយសី៩ថ្នាក់ ផ្លែឈើ ភេសជ្ជៈ នំចំណី ទឹកអប់ប្រេងម៉្សៅ ផ្កាភ្ញីទៀនធូប ប្រកប ដោយក្បូរក្បាច់រចនា តាមទំនៀមទម្លាប់ប្រពៃណីជាតិយ៉ាងល្អឥតខ្ជោះ ដើម្បីទទួលអណរ សាទរទេវតាឆ្នាំ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ដែលយាងមកឃុំគ្រងចក្រវាឡ នៃលោកយើងនេះ ក្នុងពុទ្ធសករាជ២៥៦៦ គ្រឹៈសករាជ២០២២ ដែលមានព្រះនាងកិរិណីទេវី បុត្រីទី៥ នៃកបិលមហាព្រហ្ម។
បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ គឺជាពិធី បុណ្យមួយ ដែលមានអាយុកាលដ៏យូរលង់ណាស់មក ប្រជាពលរដ្ឋខ្មែរ រួមទាំងប្រទេសជិតខាងមួយចំនួនទៀត ដូចជាប្រទេសថៃ ឡាវ មីយ៉ាន់ម៉ារ បានប្រារព្វពិធីបុណ្យចូឆ្នាំប្រពៃណីជាតិដូចគ្នា ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០-២០២១ កម្ពុជាខកខានក្នុងការប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសារតែការរីករាលដាននៃជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លាបំផុត ក្នុងប្រទេសកម្ពុជា។ ក្រោយការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធរបស់ ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធនានា ពិសេសការចូលរួមដោយផ្ទាល់ពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប លើការអនុវត្តនិងចូលរួមដោយស្ម័គ្រចិត្តក្នុងការចាក់ស្រោចវ៉ាក់សាំង ចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅ កម្ពុជាបានបើកចំហប្រទេសលើគ្រប់វិស័យ ពិសេសបានបើកចំហប្រទេស ក្នុងការដើរលេងកំសាន្ត ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ក្នុងស្នាមញញឹម ភាពសប្បាយរីករាយ សម្លេងសើចក្អាកក្អាយពីគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាច ក្រោមម្លប់សន្តិភាពសម្តេចតេជោ សែន និងក្រោមម្លប់នៃបារមីដ៏ត្រជាក់ នៃអង្គព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងទាំងអស់គ្នា។
ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ព្រះនាងកិរិណីទេវី បុត្រីទី៥ នៃកបិលមហាព្រហ្ម បានយាងចុះមកឃុំគ្រងចក្រវាឡ នៃលោកយើងនោះ នៅវេលាម៉ោង១០ ព្រឹកថ្ងៃព្រហស្បតិ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ទាំងអស់ របស់សម្តេចទាំងទ្វេ បានអញ្ជើញបូជាទៀនធូបទឹកអប់ប្រេងម៉្សៅថ្វាយ និងទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ដែលយាងមកឃុំគ្រងចក្រវាឡ នៃលោកយើងនេះ ក្នុងពុទ្ធសករាជ២៥៦៦ គ្រឹៈសករាជ២០២២ ដែលមានព្រះនាងកិរិណីទេវី បុត្រីទី៥ នៃកបិលមហាព្រហ្ម ក្នុងទឹកចិត្តជ្រះថ្លា និងមានស្នាមញញឹមប្រកបដោយមោទនភាពជាតិ ក្នុងការដឹកនាំជោគវាសនាអនាគតប្រទេសជាតិ កាន់តែខ្ពង់ខ្ពស់ថែមទៀត ពិសេសការខិតខំជំនៈដោះស្រាយក្នុងកាលៈទេសៈដ៏លំបាក់នៃវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីការរីករាលដាល នៃជំងឺកូវីដ ១៩ និងការផ្ទុះឡើងនូវសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែង ដែលបាននិងកំពុងកើតមានឡើង ក្នុងពេលបច្ចុប្បន្ន ៕ ដោយ វណ្ណលុក














