សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យយកចិត្តទុកដាក់ដល់ការពាក់ម៉ាស់ក្នុងឱកាសចូលឆ្នាំខ្មែរ
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពាវនាវឱ្យយកចិត្តទុកដាក់ដល់ការពាក់ម៉ាស់ និងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សារសម្លេងរបស់សម្តេចតេជោ ធ្វើឡើងនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ សារសម្លេង ថែមទាំងបានសម្តែង ការព្រួយបារម្មណ៍ពីការយកចិត្តទុកដាក់ ចំពោះពលរដ្ឋពីការឆ្លងកូវីដ-១៩ និង អំពាវនាវដល់ពលរដ្ឋទាំងអស់ បីរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមានការប្រុងប្រយ័ត្នចំពោះ ការធ្វើដំណើរកំសាន្តទៅមក ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសចូលឆ្នាំខ្មែរនេះ។ 🇰🇭



ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។