ដែនជម្រកសត្វព្រៃភ្នំណាមលៀរមានតម្លៃអភិរក្សនិងស្រាវជ្រាវភូគព្ភសាស្រ្ត ជីវចម្រុះ និងវប្បធម៌ជនជាតិដើមភាគតិច
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
មណ្ឌលគិរី៖ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន សហការជាមួយអ្នកជំនាញផ្នែកសេដ្ឋកិច្ចសង្គម អ្នកជំនាញផ្នែកសត្វ និងរុក្ខជាតិ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោមការគាំទ្រពីគម្រោង CAMPAS កាលពីពេលថ្មីៗនេះ បានធ្វើការសិក្សាពីសក្ដានុពលនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី ដើម្បីស្នើសុំដាក់បញ្ចូលជាសួនភូគព្ភសាស្ត្រ (Geopark) នៃអង្គការ យូណេស្កូ(UNESCO)។
បើយោងតាមសិក្សាស្រាវជ្រាវនេះដែរបានបង្ហាញថា៖ ដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានតម្លៃអភិរក្សដ៏មហាសាលសម្រាប់បម្រើដល់ការស្រាវជ្រាវភូគព្ភសាស្រ្ត ជីវចម្រុះ និងវប្បធម៌ជនជាតិដើមភាគតិច។
គួរបញ្ជាក់ថាបើតាមក្រសួងបរិស្ថានបាន ឱ្យដឹងថា ក្នុងការសិក្សានេះក្រុមជំនាញក៏បានធ្វើការប្រមូលនូវសំណាកសត្វ និងរុក្ខជាតិមួយចំនួនសម្រាប់រក្សាទុក និងបំពេញបន្ថែមសម្រាប់ការកំណត់អត្តសញ្ញាណរបស់ប្រភេទនីមួយៗផងដែរ។ ការសិក្សានេះ នឹងត្រូវបន្តធ្វើរហូដល់បំណាច់ខែមេសា ឆ្នាំ២០២២៕
ដោយ៖ម៉ាដេប៉ូ








ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។