ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ នៅថ្ងៃទី១៦ មេសា ឆ្នាំ២០២២
ក្រុងព្រះសីហនុ ជាក្រុងមួយដែលបង្កើតឡើងដោយ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ
នៅថ្ងៃទី០២ នៃបុណ្យចូលឆ្នាំម្សិលមិញ មានពលរដ្ឋជាង ១,៥លាននាក់ដើរកម្សាន្តនៅទូទាំងប្រទេស
ម្សិលមិញមានអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ត្រឹមតែ១២នាក់ប៉ុណ្ណោះ
មិនមានការដាក់បម្រាមណាមួយទៅលើការលេងកម្សាន្តនោះទេ
សម្តេចធ្លាក់ខ្លួនពិការភ្នែក កាលពីសម័យសង្គ្រាមជាង៤០ឆ្នាំមុន។ សម្តេចតេជោ មិនចង់ឱ្យយុវជនខ្មែររងគ្រោះដោយសារសង្គ្រាម ដូចជំនាន់យុវភាពរបស់សម្តេចនោះទេ
សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព
យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ចំណុចរួមគ្នា គឺការពារសន្តិភាព
បន្តអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការសុខាភិបាល
សម្តេចតេជោសង្ឃឹមថាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង នឹងអាចទទួលយកវ៉ាក់សាំងនៅតាមទីតាំងដែលអាជ្ញាធររៀបចំនៅតាមកន្លែងកម្សាន្តមួយចំនួន
អំពាវនាវឱ្យពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
អាជ្ញាធរត្រូវយកចិត្តទុកដាក់បង្កើនការការពារពលរដ្ឋ ដែលដើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំ
តាមការគណនា ការដើរកម្សាន្តរបស់ពលរដ្ឋអំឡុងបុណ្យចូលឆ្នាំ២០២២នេះ មានចំនួនច្រើនជាងការដើរកម្សាន្តកាលពីមុនពេលមានកូវីដ១៩ ទៅទៀត