រោងចក្រសព្វាវុធ Vizar ក្នុងរដ្ឋធានីកៀវ ដែលត្រូវបានគេចោទថាជារោងចក្រផលិតមីស៊ីល Neptune (cruise missile) ដែលប្រើបាញ់ពន្លិចនាវាចម្បាំង Moskva របស់ក្រុងម៉ូស្គូនៅសមុទ្រខ្មៅ ត្រូវរងការវាយប្រហារពីរុស្ស៊ីយ៉ាងដំណំកាលពីថ្ងៃទី១៥ មេសាកន្លងទៅ

អត្ថបទដោយ៖
AMS OneMinute

ការវាយប្រហារថ្មីៗនេះ កើតឡើងបន្ទាប់ពីរុស្ស៊ីសន្យាថានឹងទម្លាក់គ្រាប់បែកលើគោលដៅក្នុងរដ្ឋធានីកៀវ ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលខ្លួននិយាយថា ជាការវាយប្រហារភេរវកម្ម និងបំផ្លិចបំផ្លាញលើទឹកដីរបស់ខ្លួន ដែលធ្វើឡើងដោយ “របបជាតិនិយម” អ៊ុយក្រែន។

ការលើកឡើងបែបនេះ គឺសំដៅទៅលើការបំផ្លិចបំផ្លាញនាវាចម្បាំងខ្នាតយក្សរុស្ស៊ី Moskva របស់កងកម្លាំងអ៊ុយក្រែន អំឡុងពេលប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងនាវារុស្ស៊ីនៅសមុទ្រខ្មៅកាលពីថ្ងៃពុធ។

ការវាយប្រហារលើរោងចក្រ Vizar ត្រូវបានភាគីទាំងសងខាងចាត់ទុកថា ជាការវាយប្រហារសងសឹកដ៏សំខាន់បំផុតដោយវិមានក្រឹមឡាំង បន្ទាប់ពីនាវា Moskva បានលិច ហើយក៏ជាការរំឮកផងដែរថា ទោះបីជារុស្ស៊ីដកទ័ពពីក្រុងកៀវហើយក្ដី ក៏សង្រ្គាមនឹងនៅតែអូសបន្លាយវែងឆ្ងាយ។

ប្រភព៖ The Guardian

ads banner