ករណីជួញដូរគ្រឿងញៀនពីរគីឡូក្រាម៖ ផ្តន្ទាទោស ស្ត្រី ថៃ ម្នាក់ដាក់ពន្ធនាគារ ២៧ ឆ្នាំ និង បុរស ជនជាតិ ចិន ម្នាក់ ដាក់ពន្ធនាគារ ៥ ឆ្នាំ

ភ្នំពេញ៖កាលពីថ្ងៃទី១៩ខែមេសាម្សិលមិញលោក ធា ម ច័ន្ទ ពិសិដ្ឋ ចៅក្រម ជំនុំជម្រះ សាលាដំបូងរាជធានី ភ្នំពេញ បានប្រកាស សាលក្រមសម្រេច ផ្តន្ទាទោសលើ ជនជាប់ចោទ ស្ត្រី ជនជាតិ ថៃ ម្នាក់ដាក់ពន្ធនាគារ ២៧ ឆ្នាំ និង បុរស ជនជាតិ ចិន ម្នាក់ ដាក់ពន្ធនាគារ ៥ ឆ្នាំ ពីបទ រក្សាទុក ដឹកជញ្ជូន និង ជួញដូរ សារធាតុ ញៀន ចំនួនពីគីឡូក្រាម ។

ដោយឡែកជនជាប់ចោទ ចំនួនពីរនាក់ ទៀត ដែល រត់គេចខ្លួន ក៏ ត្រូវបាន តុលាការ សម្រេច ដាក់ ពន្ធនាគារ ក្នុង ម្នាក់ៗ ចំនួន ៣០ ឆ្នាំ និង ពិន័យ ជា ប្រាក់ ម្នាក់ៗ ចំនួន ១០០ លាន រៀល បង់ ចូល ថវិការដ្ឋ និង បានចេញ ដីកា បង្គាប់ ឱ្យ តាម ចាប់ខ្លួន លើ ជនជាប់ចោទ ទាំង ២ នាក់ នោះ យកមកអនុវត្ត ទោស ។

ជនជាប់ចោទ ឈ្មោះ អ៊ី យឹ ក ស៊ឺ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ចិន ដាក់ពន្ធនាគារ កំណត់ ចំនួន ៥ ឆ្នាំ និង ពិន័យ ជា ប្រាក់ ចំនួន ៨ លាន រៀល បង់ ចូល ថវិការដ្ឋ និង ឈ្មោះ កេ ត សៃ យ៉ាវ វ៉ា ឡាក់ ហៅ ប៊ី ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ថៃ ដាក់ពន្ធនាគារកំណត់ ចំនួន ២៧ ឆ្នាំ ពិន័យ ជា ប្រាក់ ចំនួន ៧០ លាន រៀល បង់ ចូល ថវិការដ្ឋ ។

សូមរំលឹកថា អ្នក ទាំងបួននាក់ ត្រូវបាន តំណាង អយ្យការ ចោទប្រកាន់ ពីបទ រក្សាទុក ដឹកជញ្ជូន និង ជួញដូរ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ចំនួន ២ គីឡូក្រាម ប្រព្រឹត្ត នៅ រាជធានី ភ្នំពេញ កាលពី អំឡុង ខែសីហា ឆ្នាំ ២០២០ ហើយ ជនជាប់ចោទចំនួនពីរនាក់ ត្រូវ តុលាការ ឃុំខ្លួន បណ្ដោះអាសន្ន កាលពី ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០៕
ដោយ៖ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner