វៀតណាម៖ ករណីស្លាប់ធ្លាក់ មកដល់ត្រឹមមួយខ្ទង់លើកដំបូងក្នុងពេលប្រាំបួនខែ

ហាណូយ៖ ចំនួនមនុស្សស្លាប់ប្រចាំថ្ងៃព្រោះតែកូវីដនៅក្នុងប្រទេសវៀតណាម ធ្លាក់ចុះមកដល់ខ្ទង់រាយលើកដំបូង ក្នុងរយៈពេលប្រាំបួនខែកន្លងមកនេះ។

ក្រសួងសុខាភិបាលថា កាលពីថ្ងៃទី២០ មេសា វៀតណាមមានមនុស្សស្លាប់ដោយសារតែជំងឺកូវីដ១៩ ចំនួនត្រឹម៧នាក់ ដោយគេដឹងថា នេះគឺជាចំនួនស្លាប់ប្រចាំថ្ងៃធ្លាក់ចុះមកដល់ខ្ទង់រាយ លើកដំបូង ចាប់តាំងពីខែកក្កដា ២០២១មក។

ក្រសួងក៏បានប្រកាសពីការរកឃើញវិជ្ជមានកូវីដ១៩ ថ្មីៗ ចំនួន ១៣២៧១នាក់ថែមទៀតដែរ កាលពីម្សិលមិញ នាំឲ្យមនុស្សឆ្លងកូវីដនៅវៀតណាម កើនដល់ ១០,៥០២,៥៩០នាក់ហើយ។

រីឯមនុស្សស្លាប់វិញ បូកបញ្ចូលទាំង៧នាក់នេះទៀត កើនដល់ ៤២ ៩៨២នាក់ហើយ ដែលស្មើនឹងប្រមាណ០.៤ភាគរយនៃអ្នកឆ្លងសរុប។
សម្រាប់វៀតណាម មានវ៉ាក់សាំងកូវីដ ជាង ២១០លានដូសហើយដែលត្រូវបានចាក់ជូនប្រជាជន ចាប់ពី៥ឆ្នាំឡើងទៅ៕
ប្រភព៖ Viet Nam News ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner