ចៅរងសង្កាត់អូរបែកក្អមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង យ៉ាម៉ាប៊ីកូ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០១៩ លោក កែវ ចាន់នឿន ចៅរងសង្កាត់អូរបែកក្អមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ ដែលរៀបចំឡើងនៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង យ៉ាម៉ាប៊ីកូ ក្នុងនោះក៏មានកាលចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់។

ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នេះ លោក កែវ ចាន់នឿន បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសិល្បធម៌ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន ហើយជាពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។

ជាមួយគ្នានេះ លោកចៅសង្កាត់រងក៏បានឧបត្ថមថវិកាផ្ទាលខ្លួនជូនដល់ នាយកសម្រាប់យកទៅប្រើប្រាស់ក្នុងសាលារៀនក្នុងនោះលោកនាយកក៏សូមថ្លែងអំណរគុណលោកចៅសង្កាត់រងក៏ដូចលោកគ្រូអ្នកគ្រូដែលបាន គិតគូរ និងយកចិត្តទុកដាក់ខិតខំបង្រៀនដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្តី ហ៊ុន នាង យ៉ាម៉ាប៊ីកូ ចុងក្រោយកម្មវិធីក៏មានចែកសៀវភៅប៊ិចដល់សិស្សដែលរៀនពូកែ ដែលជាអំណោយលើទឹកចិត្ត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner