នគរបាលខណ្ឌសែនសុខ បញ្ចូនជនសង្ស័យ១៣នាក់ទៅតុលាការក្នុងសំណុំរឿងរក្សាទុក ប្រើប្រាស់គ្រឿងញៀន និងលួច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ ចំនួន១៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជួនទៅតុលាការ ករណី រក្សាទុក ប្រើប្រាស់គ្រឿងញៀន និងករណីលួច។ កាបញ្ជួនជនសង្ស័យទាំង១៣នាក់នេះគឺនៅព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៩នេះ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធ និងបទល្មើសនោះរួមមាន៖ ករណីលួច៣រឿងមាន៣នាក់ ករណីប្រើប្រាស់គ្រឿងញៀន៤រឿងមាន៧នាក់ រក្សាទុកគ្រឿងញៀន១រឿងមាន២នាក់ ។

មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង១៣នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿងរួចរាល់។ ហើយពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។

ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបាន ទាន់ពេលវេលាផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner