កងទ័ព កងកម្លាំងអាវុធហត្ថ និងនគរបាល ខេត្តបន្ទាយមានជ័យធ្វើការហ្វឹកហាត់រួមគ្នាដើម្បីថែរក្សាសន្តិភាពសណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយ
អត្ថបទដោយ៖
Kien Sereyvuth
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះបានដឹកនាំកម្លាំងចម្រុះទាំងបីប្រភេទមាន កងទ័ព កងកម្លាំងអាវុធហត្ថ និងនគរបាល ខេត្តបន្ទាយមានជ័យធ្វើការហ្វឹកហាត់រួមគ្នាដើម្បីថែរក្សាសន្តិភាពសណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយ ។
ការពង្រឹងកម្លាំងសន្តិសុខនេះបានធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមក្បត់ជាតិដឹកនាំដោយ សម រង្ស៊ី បានបង្ហាញផែនការអសន្តិសុខក្នុងធ្វើចលនាកៀងគរពលករនៅថៃចូលមកកម្ពុជា មកគាំទ្រចលនារបស់ខ្លួនដើម្បីធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកឧត្តមសេនីយ៍ទោបានគូសបញ្ជាក់ថាកម្លាំងទាំងអស់បានប្ដេជ្ញាការពារដាច់ខាតនូវ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ហើយប្រឆាំងដាច់ខាតនូវការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់គ្រប់រូបភាព ៕ធ.ដ