ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ០២នាក់រួមមាន ៖ ទី១-ឈ្មោះ ទេព ចំរ៉ុង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ , ទី២-ឈ្មោះ ស៊ឹម យូសាន់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ដកហូត ទូរព្ទ័ដៃ០១គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកធូដេរ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ19996  ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner