ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា៖” ផ្លូវទាំង៣៤ខ្សែនឹងបើកកាដ្ឋានសាង់ជាផ្លូវការនៅថ្ងៃទី១៦ខែវិច្ឆិកា២០១៩”

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម គួច ចំរើន បានចាត់ទុកថានេះជាប្រវត្តិសាស្ត្រហើយសម្រាប់កម្ពុជាយើងដែលរដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិការយ៉ាងច្រើនសន្ធឹកក្នុងពេលតែមួយ ដើម្បីកសាងផ្លូវនៅខេត្តព្រះសីហនុ។

លោក គួច ចំរើន បញ្ជាក់ថា ការសងសង់ផ្លូវនេះគ្រោងប្រើរយៈពេល៨ខែប៉ុណ្ណោះ ដោយក្រុមហ៊ុនចំនួន៧ ហើយនឹងធ្វើការស្ថាបនាទាំងថ្ងៃទាំងយប់តែម្តង។

ក្នុងដំណាក់កាលសាងសង់ផ្លូវនេះដែរ ឯកឧត្តម អភិបាល បានស្នើប្រជាពលទូទៅជាពិសេសអ្នករស់នៅតាមដងផ្លូវទាំ៣៤ខ្សែផ្ទាល់ សូមសហការជាមួយក្រុមការងារស្ថាបនាដើម្បីងាយស្រួលក្នុងការបំពេញការងារ៕ធ.ដ

ដោយ៖ខៀវ សាវ៉ុន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner