ឈើស័ង្កសីគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ជាអំណោយឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានផ្តល់ជូន ស្ត្រីម៉េម៉ាយក្រីក្រ រងគ្រោះដោយខ្យល់កន្ត្រាក់
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំង លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំង ចំនួន ២៥ នាក់ សហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នាំយកអំណោយ ឈើ ស័ង្កសី គ្រឿងឧបភោគបរិភោគ ថវិកា មួយចំនួនជាអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះជួយរុះរើ ជួសជុលផ្ទះ ជូនស្ត្រីមេម៉ាយក្រីក្រ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ស័ង្កសី ដើម្បីរក្សាទុកនៅអង្គភាព វរសេនាតូចថ្មើរជើងលេខ៥១៤ ត្រៀមសម្រាប់ជួយជួសជុល និង កសាងផ្ទះជូនប្រជាពលរដ្ឋឡើងវិញ ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា។
លោកមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមឯកឧត្តម និងលោកជំទាវ មានសុខភាពល្អបរិបូណ៌ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕ដោយ៖ឃិន គន្ធា






