កុងតឺន័រដឹកដែករមូ៣០តោន បើកធ្លាក់កង់ក្រោយចូលរណ្តៅផ្អៀងរកកល់ក្រឡាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងដឹករមូដែកចំនួន៣ដុំស្មើនឹង៣០តោន បត់យកចង្កូតមិនផុតព្រោះឡានវែងពេក ធ្លាក់កង់ក្រោយចូលរណ្តៅទឹកនៅចិញ្ចើមផ្លូវ បណ្តាលឲ្យផ្អៀងមួយចំហៀងរកកល់នឹងក្រឡាប់ ទៅមុខលែងរួច ថយក្រោយក៏លែងរួច កាត់ទទឹងផ្លូវ បង្កឲ្យកកស្ទះចរាចរណ៍ កាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

រថយន្តជួបបញ្ហាខាងលើកុងតឺន័រ ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2294 ដឹករមូដែកចំនួន៣ដុំ ស្មើ៣០តោន ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រខាងលើបើកតាមផ្លូវ៣០ម៉ែត្រពីកើតទៅលិច ដល់កែងផ្លូវជាតិលេខ៣ បត់ឆ្ពោះទៅជើង ផុតក្បាលរថយន្តហើយ បែជាធ្លាក់កង់ក្រោយខាងស្តាំ បណ្តាលឲ្យរថយន្ត ផុងកង់ប៉ុង ផ្អៀងរកកល់ក្រឡាប់ ទៅមុខមិនរួច ថយក្រោយមិនរួច ជាប់គាំងទទឹងផ្លូវជាតិលេខ៣ ធ្វើឲ្យកកស្ទះចរាចរណ៍ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ និងហៅរករថយន្តស្ទូចមកលើកបង្ហើប រមូដែក ដើម្បីឲ្យរថយន្តកុងតៃន័របើកចេញពីរណ្តៅទឹក ។

បើតាមប្រជាពលរដ្ឋ រស់នៅចំណុចភូមិខាងលើ បានឲ្យដឹងថា ចំណុចផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ខាងលើ ទាំងសងខាង ផ្នែកចិញ្ចើម ផ្លូវជារណ្តៅទឹកទៅហើយ ជម្រៅជ្រៅ ហើយរាល់យប់ថ្ងៃទៅហើយ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ក៏ដោយសាររណ្តៅវាជ្រៅ ហ៊ានតែបើកចុះហើយ ឡើងមិនរួច ម៉ូតូគឺដួល រថយន្តគឺជាប់ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner