ក្រុមហ៊ុន CellCardផ្តល់ប្រាក់រង្វាន់១០ម៉ឺនដុល្លារ ដល់អតិថិនម្នាក់ទៀតហើយ ដែលចូលរួមលេងក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ
ភ្នំពេញ៖ ក្រុមហ៊ុន CellCard បានរកឃើញអតិថិជនរបស់ខ្លួន មួយរូប មានសំណាងឈ្នះរង្វាន់ ១០០,០០០ដុល្លារអាមេរិក ដោយអ្នកឈ្នះមានឈ្មោះសេន អាហ្វីនី ជាអាជីវករលក់គ្រឿងក្រអូប មានទីលំនៅ : ឃុំក្បាលពាន ភូមិប៉ាឡេឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការប្រគល់ប្រាក់រង្វាន់ ទៅកាន់អតិថិជនរបស់ខ្លួន ដែលមានសំណាង នាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ លើដល់អតិថិជនរបស់ក្រុមហ៊ុន សែលកាត។ ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ឈ្នះលុយសុទ្ធ 10,000 ដុល្លាររាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង 6ខ្ទង់ ដើម្បីស្វែងរកអ្នកដែលមាន សំណាងឈ្នះនូវទឹកប្រាក់ 10,000ដុល្លារជារៀងរាល់ថ្ងៃ នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។
សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរស័ព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ឈ្នះលុយសុទ្ធ 10,000ដុល្លារ រាល់ថ្ងៃ » ។
ដើម្បីឈ្នះរង្វាន់ 10,000ដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួលបាន សារផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សាសារនោះទុក ដើម្បីផ្ទៀងផ្ទាត់ប៉ុណ្ណោះ៕



