ប្រជាជនអាមេរិកជិត ៦០ភាគរយឆ្លងជំងឺកូវីដ-១៩
អត្ថបទដោយ៖
លន់ សារ៉ាត
វ៉ាស៊ីនតោន៖ គិតត្រឹមខែកុម្ភៈ ២០២២ ប្រជាជនអាមេរិកជិត៦០ភាគរយ ឬ ជាង ១៩០លាននាក់ បានឆ្លងកូវីដ១៩រួចហើយ។ នេះបើតាម CDC ឬ មជ្ឈមណ្ឌលបង្ការនិងទប់ស្កាត់ជំងឺឆ្លងរបស់អាមេរិក ចេញផ្សាយរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន កាលពីថ្ងៃទី២៦ មេសា។
ប្រភពថា របាយការណ៍នេះខ្ពស់ជាងរបាយការណ៍បញ្ចេញដោយក្រសួងសុខាភិបាលផ្លូវការ ដែលថាមានត្រឹម ៨០លាននាក់ ដោយសារតែការឆ្លងភាគច្រើនមិនត្រូវបានធ្វើរោគវិនិច្ឆ័យ គ្មានរោគសញ្ញា ឬ មិនរាយការណ៍។
CDC ក៏បានឲ្យដឹងដែរថា ប្រមាណជា ៧៥ភាគរយ គឺមានវ័យក្រោម ១៨ឆ្នាំ ដោយកាលពីរដូវ Winter កុមារឆ្លងអូមីក្រុងខ្លាំង។ គួរបញ្ជាក់ថា ប្រជាជនអាមេរិកសរុប មានជាង៣៣២លាននាក់ ត្រឹមឆ្នាំ២០២១៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ