មេដឹកនាំអ៊ុយក្រែន និងសហភាពអឺរ៉ុបពិភាក្សាអំពីការគាំទ្របន្ថែមទៀតដល់ទីក្រុងកៀវ
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃពុធថ្លែងថា លោកបានពិភាក្សាអំពីការគាំទ្របន្ថែមទៀតដល់ទីក្រុងកៀវ រួមទាំងជំនួយផ្នែកម៉ាក្រូហិរញ្ញវត្ថុជាមួយប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយ៉េន។
លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើធ្វីតធើថា ភាគីនានាបាននិយាយអំពីកញ្ចប់ទណ្ឌកម្មជុំទី ៦ លើរុស្ស៊ី ដែលនឹងរួមបញ្ចូលទាំងការដាក់ទណ្ឌកម្មលើវិស័យប្រេងផងដែរ។
នាឱកាសនោះដែរ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានថ្លែងអំណរគុណដល់គណៈកម្មការអឺរ៉ុបផងដែរ ចំពោះការសម្រេចចិត្តលុបចោលពន្ធគយ និងកូតាលើទំនិញឧស្សាហកម្ម និងអាហាររបស់អ៊ុយក្រែន។
នៅព្រឹកថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេននីស៍ ស៊ីមហាល់ បាននិយាយថា សហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេច ក្នុងការដកពន្ធនាំចូលលើទំនិញអ៊ុយក្រែនក្នុងរយៈពេលមួយឆ្នាំ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា







ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។