Real Madrid កំពុងនាំមុខ ក្នុងការប្រជែងយកតារា Liverpool

បើតាមប្រភព The Sun បានចុះផ្សាយថា REAL MADRID កំពុងនាំមុខ PSG, Arsenal, Man City , Newcastle និងក្លឹប Premier League មួយចំនួន ក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធស្លាបរបស់ Liverpool គឺកីឡាករ Mohamed Salah ។

កីឡាករសញ្ជាតិអេហ្ស៊ីបនឹងមានអាយុ 30 ឆ្នាំនៅដើមរដូវកាលក្រោយ ហើយជាមួយនឹងការចរចារលើកិច្ចសន្យាត្រូវជាប់គាំង ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់ក្នុងខែមិថុនា ឆ្នាំ 2023 ស្របពេលដែល Liverpool អាចនឹងត្រៀមលុយឱ្យគាត់ឥឡូវនេះ ជំនួសឱ្យការបាត់បង់គាត់ដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។

នៅក្នុងពេលវេលារបស់គាត់នៅ Merseyside Salah បានឈ្នះពានរង្វាន់ Premier League, Champions League, Premier League Golden Boot ពីរដង និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 សម្រាប់កីឡាករល្អបំផុតរបស់ FIFA ក្នុងឆ្នាំ 2018 និង 2021 ។PSG ត្រូវបានវិនិច្ឆ័យថាជាគូប្រជែងដ៏ជិតស្និទ្ធបំផុតរបស់ Real Madrid ចំពោះការចុះហត្ថលេខារបស់ Salah ។ Arsenal, Manchester City, Newcastle និង Chelsea សុទ្ធតែចង់បានតារាបាល់ទាត់រូបនេះផងដែរ ដែលវាហាក់ដូចជាត្រៀមផ្តល់ប្រាក់ឈ្នួល Salah ខ្ពស់ជាង Liverpool ទៅទៀត៕
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner