មេដឹកនាំអ៊ុយក្រែនធ្វើកិច្ចពិភាក្សាដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស និងប្រធានាធិបតីអាល្លឺម៉ង់

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា រូបលោកបានធ្វើកិច្ចសន្ទនាដាច់ដោយឡែកជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងប្រធានាធិបតីអាល្លឺម៉ង់លោក Fank-Walter Steinmeier។

លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើ Twitter ថា លោកបានពិភាក្សាអំពីព្រឹត្តិការណ៍ផ្លូវច្បាប់អន្តរជាតិរួមគ្នានាពេលអនាគត និងបញ្ហានៃការគាំទ្រផ្នែកការពារជាតិដល់អ៊ុយក្រែនក្នុងកំលុងកិច្ចពិភាក្សាជាមួយលោក ចនសុន។

មេដឹកនាំអ៊ុយក្រែនរូបនេះបន្តថា លោកបានថ្លែងអំណរអរគុណនាយករដ្ឋមន្រ្តីអង់គ្លេស ដែលបានថ្លែងសុន្ទរកថានៅសភាអ៊ុយក្រែននាដើមសប្តាហ៍នេះ។
ពាក់ព័ន្ធនឹងការសន្ទនាជាមួយប្រធានាធិបតីអាល្លឺម៉ង់វិញ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា វាគឺជាល្អ ពោលពេញដោយការស្ថាបនា និងមានសារៈសំខាន់។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា លោកបានជូនដំណឹងដល់សមភាគីអាល្លឺម៉ង់អំពីស្ថានភាពនៅតំបន់ជួរមុខ ជាពិសេសនៅទីក្រុងម៉ារីយូប៉ូល ហើយបានសម្តែងក្តីសង្ឃឹមថា ការគាំទ្ររបស់អាល្លឺម៉ង់ដល់អ៊ុយក្រែននឹងកាន់តែខ្លាំងក្លាបន្ថែមទៀត៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner