កីឡាការិនីវាយកូនបាល់ ចិន្តា ស៊ុម ប្តេជ្ញាដណ្តើមមេដាយឲ្យបានជូនកម្ពុជា ពីស៊ីហ្គេម នៅវៀតណាម
កីឡាការិនីវាយកូនបាល់កម្ពុជា ចិន្តា ស៊ុម ដែលជាកូនខ្មែររស់នៅសហរដ្ឋអាមេរិក បានមកដល់ទឹកដីកម្ពុជា ជិតមួយខែហើយ ដើម្បីចូលរួមប្រជែងដណ្តើមមេដាយជូនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
ចិន្តា ស៊ុម បច្ចុប្បន្ន កំពុងហ្វឹកហាត់នៅក្នុងជំរុំបិទខ្ទប់ របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នាពហុកីឡដ្ឋានអូឡាំពិក ក្រោមការបង្ហាត់ផ្ទាល់ពីគ្រូបង្វឹកជនជាតិបរទេស លោក ប្រាយអន អានីរ៉ូស។
ថ្លែងប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ អប្សរា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២ កីឡាការិនី ចិន្តា ស៊ុម បានឲ្យដឹងថា ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម តំណាងឲ្យកម្ពុជា បាន៣លើករួចមកហើយ ប៉ុន្តែមិនទាន់ដណ្តើមបានមេដាយជូនកម្ពុជានោះទេ ។ សម្រាប់ជាលើកទី៤នេះ នាងប្តេជ្ញាដណ្តើមមេដាយឲ្យបានជូនកម្ពុជា ដើម្បីនាំមោទកភាពជូនប្រទេសកំណើតឪពុក និងម្តាយ របស់ខ្លួន ។
គួររំលឹកថា កីឡាការិនីវាយកូនបាល់ ចិន្តា ស៊ុម លេងតំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម បានចំនួន៣លើក តាំងពីឆ្នាំ២០១៥ ស៊ីហ្គេម នៅសង្ហបុរី ឆ្នាំ២០១៧ ស៊ីហ្គេម នៅម៉ាឡេស៊ី និងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ។ សម្រាប់លើកទី៤ ស៊ីហ្គេម នៅប្រទេសវៀតណាម ចិន្តា ស៊ុម ប្រកួតលើ២វិញ្ញាសា វាយឯកក្តជន និងវិញ្ញាសាវាយគូ ដោយចាប់ដៃគូជាមួយកីឡាករ ឡុង សំនៀង៕អត្ថបទ៖ ជាវ ចន្ធូ
